ភ្នំពេញ៖ នៅយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោក បើកការស៊ើបអង្កេត២ខែកន្លងមក យើងបានពិនិត្យឃើញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀត ដែលកំពុងសម្ងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនយើងខ្ញុំបានស្រាវជ្រាវរកឃើញ ម្ដងហើយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅឲ្យក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី។ នេះបើតាមការផ្សាយក្នុងផេកហ្វេសប៊ុកផ្លូវការ របស់លោកវិល្លាម ។
លោកបានឲ្យដឹងទៀតថា ករណីមុនគឺបន្ទាប់ពីយើងខ្ញុំរាយការណ៍ផ្ទាល់ជូនសម្ដេចតេជោ រាជរដ្ឋាភិបាលក៏ដាក់វិធានការចេញ សជណ លេខ ១២៩៦ ឲ្យពិនិត្យសាជាថ្មី ។
បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោក បានរកឃើញទៀតថា មានដីរដ្ឋជាច្រើនកន្លែងដែលលោក ឈួរ ច័ន្ទឌឿន បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលស្ថិតក្នុងស្រុកទឹកផុសហើយដីទាំងអស់សុទ្ធសឹងជាដីរបស់រដ្ឋ ហើយក្នុងចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វើប្លង់រឹងរួច និងបានលក់មួយទីតាំងឲ្យជនឈ្មោះ អុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧។ ក្នុងចំណោមដីមានប្លង់រឹងទាំង៧គឺរួមមាន៖
1៖ លេខប័ណ្ណ 1776 ទំហំ 3.0058ហិកតា (ដីដូរជាមួយបន្ទាយវរសេនាតូចលេខ១ )
2៖ លេខប័ណ្ឌ 566ទំហំ 0.1157 ហិកតា
3៖ លេខប័ណ្ណ 567ទំហំ 0.1490 ហិកតា
4៖ លេខប័ណ្ឌ 1402 ទំហំ 0.7291 ហិកតា (ទីតាំងនេះបច្ចុប្បន្នជួលឲ្យក្រុមហ៊ុន ធ្វើផ្លូវលេខ53)
5៖ លេខប័ណ្ណ 1414ទំហំ 0.2642 ហិកតា (ដីនេះជាដីបាសាំងទឹករបស់កងទ័ពបច្ចុប្បន្នបានលក់ឲ្យទៅលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ឆ្នាំង បាត់ទៅហើយ ។
6៖ លេខប័ណ្ណ1399ទំហំ0.1527 ហិកតា ដីនេះជាប់ផ្លូវរថភ្លើង
7៖ លេខប័ណ្ណ 1384 ទំហំ 12801ម៉ែតការ៉េ ដីអតីតតារាបាល់ទាត់។
សរុបដីចំនួន 7 ប័ណ្ណខាងលើ របស់លោកចៅហ្វាយខេត្តគឺមាន ទំហំ 56966ម៉ែត្រការ៉េ ជាង5ហិកតា។ ដោយមិនទាន់គិតមួយប្លង់ជិតធានាគារអេស៊ីលីដា។
លោកបានបន្តថា យើងខ្ញុំសូមបញ្ជាក់ជូនថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺយើងខ្ញុំមាន ឯកសារភស្តុតាង គតិយុត្ត គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀត នៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះយើងខ្ញុំកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត ។
លោកថា យើងខ្ញុំសង្ឃឹមថា បណ្ដាមន្ត្រីទាំងអស់ដែលរាជរដ្ឋាភិបាល ប្រគល់អំណាចឲ្យធ្វើជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការបម្រើពលរដ្ឋ សូមមេត្តាចៀសវាងករណីដូចនេះ បើមិនដូចនេះថ្ងៃខាងមុន នឹងដល់វេនអស់លោកម្ដងដូចគ្នា។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មាន ពុំអាចទាក់ទងលោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំការបំភ្លឺបានទេ ៕