ទីក្រុង Kuching ដែលធ្លាប់តែជាទីក្រុងស្អាតជាងគេនៅអាស៊ី ពេលនេះក្លាយជា “ទីក្រុងដែលមានភាពកខ្វក់ជាងគេបំផុតនៅលើពិភពលោក” ដោយសារតែមានអ័ព្ទដ៏អាក្រក់នៅភាគនិរតីនៃសារ៉ាវ៉ាក់ (Sarawak)។ Kuching នៅថ្ងៃនេះមានគុណភាពខ្យល់ ដែលត្រូវបានវាស់ដោយសន្ទស្សន៍គុណភាពខ្យល់អាមេរិក (AQI) ក្នុងកម្រិត ២០២ ជាចំណាត់ថ្នាក់អាក្រក់ខ្លាំង។
សន្ទស្សន៍គុណភាពល្អរបស់ខ្យល់គឺពី ០ ដល់ ៥០, ៥១ ដល់ ១០០ គឺមធ្យម, ១០១ ដល់ ២០០ គឺមិនល្អដល់សុខភាព, ២០១ ដល់ ៣០០ គឺមិនល្អខ្លាំង ហើយ ៣០០ ឡើងទៅគឺមានគ្រោះថ្នាក់បំផុត។ នេះជាលើកទី២ ក្នុងសប្តាហ៍នេះ ដែលទីក្រុងរបស់ម៉ាឡេស៊ីបានឈរនៅលើគេក្នុងបញ្ជីទីក្រុង ដែលមានការបំពុលច្រើនជាងគេបំផុតលើពិភពលោក៕