• បន្ទាប់ពីផ្ទុះប្រតិកម្មពីមហាជន អ្នករស់នៅកោះរ៉ុង អាចចិញ្ចឹមសត្វឆ្កែវិញបានហើយ

    ក្រុងកោះរ៉ុង៖ ក្រោយមានប្រតិកម្មពីមហាជនតាមបណ្តាញសង្គម អំពីបញ្ញត្តិរបស់ចៅសង្កាត់កោះរ៉ុងសន្លឹម ហាមមិនអោយពលរដ្ឋចិញ្ចឹមសត្វឆ្កែ ក្រោមហេតុផលថា ខ្លាចខាំដល់អ្នកទេសចរណ៍ លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងមានប្រសាសន៍ថា ឥឡូវនេះអជ្ញាសង្កាត់កោះរ៉ុងសន្លឹមបានដកបញត្តិនោះវិញ ដោយកែតម្រូវថា ពលរដ្ឋនៅកោះរ៉ុងសន្លឹមអាចចិញ្ចឹមសត្វឆ្កែបាន ប៉ុន្តែត្រូវចងឬរក្សាឃុំគ្រងអោយបាន កុំអោយខាំគេឯងឬខាំអ្នកទេសចរណ៍ ហើយក្នុងករណីមានសត្វឆ្កែខាំគេឯងឬអ្នកទេសចរណ៍ ម្ចាស់ចិញ្ចឹមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ