ថ្មីៗនេះមានការលេចចេញ Google Pixel 4 XL លើវីដេអូជាច្រើនមកហើយ មានទាំងការចាប់កាន់និងមានការតេស្ដហ្គេមទៀតផង ដែលធ្វើឲ្យស្ទើរតែគ្មានចម្ងល់អ្វីអំពីវាទៀតឡើយ។
សែស្រឡាយ Pixel តែងតែមានឈ្មោះល្បីដោយសារកាមេរ៉ារបស់វា ហើយតាំងពី Pixel 1 មកដល់ Pixel 3 តែងតែមានគេចាត់ទុកថាជាទូរសព្ទដ៏ល្អបំផុតសម្រាប់ការថតរូប។
នៅថ្ងៃនេះ មានការលេចចេញម្ដងទៀតពីអ្នកឯកទេសទូរសព្ទនៅប្រទេសវៀតណាម ដែលលើកនេះជាការតេស្ដសមត្ថភាពកាមេរ៉ារបស់ Pixel 4 XL ជាមួយស្ដេចកាមេរ៉ា Note10+។
គួរបញ្ជាក់ផងដែរ Pixel 4 XL ដែលកំពុងធ្វើតេស្ដនេះមិនទាន់ដំណើរការលើប្រព័ន្ធប្រតិបត្តិការផ្លូវការនៅឡើយទេ ដូចនេះគុណភាពរូបអាចផ្លាស់ប្ដូរពេល Google ប្រកាស Pixel 4 XL ជាផ្លូវការ៕