សូមបងប្អូនប្រុងប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជានោះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ។

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា នៅរយៈពេលនេះ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា) ខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ