សត្វជិតផុតពូជ «ទន្សោង» ត្រូវឈ្មួញដាក់អន្ទាក់បណ្តាលឲ្យរបួសជើង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានព្រមានថា ជនណាក៏ដោយដែលហ៊ានប្រព្រឹត្តអំពើបាញ់សត្វព្រៃ ឬដាក់អន្ទាក់សត្វព្រៃ ជាពិសេសសត្វទន្សោងដែលជិត ផុតពូជនោះ នឹងត្រូវទទួលទោសទណ្ឌជាក់ជាមិនខានឡើយ។

លោកបានក៏បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធស្វែងរកជនល្មើស មកផ្តន្ទាទោសតាមច្បាប់ឱ្យទាល់តែបាន ហើយក៏ស្នើរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីការទិញ និងលក់សត្វព្រៃដោយ ខុសច្បាប់មកអាជ្ញាធរផងដែរ។ ការព្រមានរបស់អភិបាលខេត្ត បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកនាំ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលសត្វទន្សោង ដែលជាសត្វជិតផុតពូជ នៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង។

ពេលចុះពិនិត្យជាក់ស្តែងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នោះ លោក និងមន្រ្តីបានឃើញសត្វទន្សោងមួយក្បាល ក្នុងចំណោមប្រមាណ ៨០ក្បាល បង្ហាញខ្លួននៅលើភ្នំព្រះពួយ ត្រូវបានក្រុមជនល្មើស លួចដាក់អន្ទាក់ជើងបណ្តាលឲ្យមានរបួស និងត្រូវបានសង្គ្រោះព្រលែងចូលព្រៃវិញ ដោយក្រុមពេទ្យព្រៃភ្នំតាម៉ៅកន្លងមក។

លោក វ៉ី សំណាង បានបញ្ជាក់ទៀតថា ការបបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ គឺជាមុខរបរខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយក៏ជាមុខរបរដែលពលរដ្ឋប្រជាសហគមន៍​មិនពេញចិត្តឡើយ ដូច្នេះគួរបញ្ឈប់ជាបន្ទាន់នៅមុខរបរបែបនេះ ដោយងាកមកប្រកបរបរផ្សេងៗ ដែលមិនខុសច្បាប់វិញ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ