មហាសេដ្ឋី គ្មានកង្វល់ Jack Ma លេងមួយក្បាច់នៅ​ពិធីជប់លៀង ​ចូល​និវត្តន៍​របស់​គាត់ ធ្វើឲ្យគេ​ភ្ញាក់ផ្អើល​គ្រប់គ្នា

(ចិន)​៖ ក្រោយពីការប្រកាសចូលនិវត្តន៍ជាចុងក្រោយរបស់មហាសេដ្ឋីគ្មានកង្វល់ Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុនយក្ស Alibaba និងជាមហាសដ្ឋីដ៏ល្បីមួយរូបនៅក្នុងប្រទេសចិន លោកបានរៀបចាំកម្មវិធីលាគ្នាជាចុងក្រោយ ដ៏អស្ចារ្យមួយ។

លោក Jack Ma បាន​ធ្វើ​រឿង​មួយ ដែលប្លែកពីគេ និងគួរឲ្យហួសចិត្ត ដែលមហាសេដ្ឋីមួួយចំនួនមិនអាចធ្វើដូចគាត់បាន។ លោកបានបង្ហាញពីភាពសប្បាយរីករាយ និងគ្មានកង្វល់ ដោយការតុបតែងខ្លួន ជាតារាចំរៀងរ៉ក់ ឡើងច្រៀងលើឆាក ធ្វើឲ្យគេ​ភ្ញាក់ផ្អើល​គ្រប់គ្នា។ លោក Jack ma បាន​ចូល​និវត្តន៍​ជាមួយនឹង​ការ​ត្រៀម​ហិរញ្ញវត្ថុ​របស់​ខ្លួន ប្រមាណ ៤២ ពាន់​លាន​អា​មេ​រិ​ក​។

ដូច្នេះ​វា​គ្មាន​អ្វី​ដែល​គួរ អោយ​ភ្ញាក់ផ្អើល​នៅ​ពិធីជប់លៀង​ចូល​និវត្តន៍​របស់​គាត់​នោះ ទេ​។ វា​គឺជា​កម្មវិធី​ចូល​និ​វិត្ត​ន៍​មួយ​ដែល​មាន​មនុស្ស​ប្រមាណ ៦០០០០​នាក់​ចូលរួម ក្នុង​រយៈពេល ៤​ម៉ោង នៅ​ឯ​កីឡដ្ឋាន Hangzhou ។ កម្មវិធី​នេះ​ត្រូវធ្វើ​ឡើង​ជាមួយនឹង​ខួប​គំរប់ ២០​ឆ្នាំ របស់​ក្រុមហ៊ុន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ