បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) (中秋節), ត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ វាជាពិធីបុណ្យ សំរាប់អបអររដូវប្រមូលផលពេញនិយមមួយ ដែលត្រូវបានប្រារព្ធឡើងដោយជនជាតិ ចិន, តៃវ៉ាន់, និងប្រជាជនវៀតណាម។ ក្នុងរយៈពេលជាង 3,000 ឆ្នាំមុន ព្រះច័ន្ទ ត្រូវបានចាត់ទុកជាទី សក្ការៈនៃរាជវង្ស ថាង។ ពិធីបុណ្យនេះ ត្រូវបានឱ្យឈ្មោះថា ចុងឈីវជៀ(中秋節)(មានន័យថា “ពិធីបុណ្យពាក់កណ្តាលសរទរដូវ”) នៅក្នុងរាជកាលនៃរាជវង្ស ចូវ.[1]នៅម៉ាលេស៊ី សឹង្ហបុរី និង ហ្វីលីពីន គេហៅវាថា ពិធីបុណ្យគោម ឬ ពិធីបុណ្យសែននំព្រះខែ ។ ពិធីនេះគេប្រារព្ធឡើងនៅថ្ងៃទី ១៥ ក្នុងខែទី ៨របស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬ តុលានៃប្រក្រតិទិនសូរិយាគតិ ។ វាក៏ជាថ្ងៃដែលត្រូវនឹងពាក់កណ្តាលសរទរដូវនៃប្រក្រតិទិនសូរិយាគតិ ហើយនៅពេលនោះព្រះច័ន្ទក៏ពេញបូណ៌មីដែរ ។ ម្ហូបប្រពៃណីនៃពិធីនេះគឺ នំលោកខែ ។
បុណ្យសែនព្រះខែជាពិធីបុណ្យសំខាន់មួយក្នុងប្រក្រតិទិនរបស់ចិន។ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និង ញុំានំលោកខែ ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖
- កាន់គោម ដុតគោម និងបង្ហោះគោម
- អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺ