Valencia បញ្ចប់​តំណែង​លោក Marcelino និង​តែង​តាំង​​លោក Albert Celades ជំនួស​វិញ

(វ៉ាលិនសៀ)៖ ក្លឹបបាល់ទាត់ Valencia បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការទូទៅ Marcelino ជាផ្លូវការហើយ និងតែងតាំងលោក Albert Celades ជាអ្នកចាត់ការថ្មីរហូតដល់ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។

បុរសវ័យ ៥៤ឆ្នាំ Marcelino បានក្លាយជាអ្នកចាត់ការទូទៅទី១ ដែលត្រូវបានបញ្ចប់តំណែងក្នុងក្លឹប លេងនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga នារដូវកាលឆ្នាំ២០១៩-២០២០ មុនគេ បន្ទាប់ពីចូលដឹកនាំ Valencia កាលពីឆ្នាំ២០១៧ កន្លងទៅ គ្រាដែលក្រុមជើងឯក Copa del Rey មួយនេះកំពុងឈរនៅលេខរៀងទី១២ បណ្តោះអាសន្នផងដែរ។

យ៉ាងណាក៏ដោយ Valencia ក៏បានតែងតាំងអតីតកីឡាករខ្សែបម្រើប្រយុទ្ធក្លឹប FC Barcelona គឺលោក Celades វ័យ៤៣ឆ្នាំ ជាអ្នកចាត់ការថ្មីក្រោមកិច្ចសន្យារហូតដល់ខៃមិថុនា ឆ្នាំ២០២១ ខាងមុខ ដោយចាប់ផ្តើមបង្វឹក ដំបូងចាប់ពី ថ្ងៃព្រហស្បតិ៍នេះតទៅផងដែរ។

លោក Marcelino បានដឹកនាំ Valencia ឈ្នះជើងឯក Copa del Rey កាលពីរដូវកាលមុន ក្រោយយកឈ្នះ Barcelona ២-១ នៅវគ្គផ្តាច់ព្រ័ត្រផ្តាច់ព្រ័ត្រ ក្រោយរង់ចាំអស់រយៈពេល ១១ឆ្នាំ មុនពេលចាប់ផ្តើម ៣ប្រកួតនៅ La Liga រដូវកាលថ្មីនេះលេងស្មើជាមួយ Real Sociedad មុនទៅចាញ់ Celta Vigo និងចុងក្រោយឈ្នះ Real Mallorca ២-០ និងត្រូវប៉ះក្រុមអង់គ្លេស តោខៀវ Chelsea នៅថ្ងៃបើកឆាក UEFA Champions League នារាត្រីថ្ងៃអង្គារ សប្តាហ៍ក្រោយផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ