ភាគច្រើននៃរឿងហូលីវូដតែងមានឈុតស្រើបស្រាលដែលតម្រូវឱ្យតួសម្ដែងក្នុងរឿងទាំងនោះ ហ៊ានបង្ហាញរូបរាង និងសកម្មភាពពុះកញ្ជ្រោលឱ្យដល់។ មិនសូវជាមានតួដែលហ៊ានស្ម័គ្រចិត្តថតឈុតទាំងនេះឡើយ ដោយសារការខ្មាសអៀន និងខ្វះទំនុកចិត្ត។ ដោយឡែក តារាស្រីទាំង៤រូបនេះវិញ មិនត្រឹមតែហ៊ានថតឈុតសិចស៊ីទេ ថែមទាំងល្បីដល់បច្ចុប្បន្នទៀតផង។
១- តួស្រីក្នុងរឿង Titanic នាង Kate Winslet៖
ក្រៅពីឈុតស្នេហាដ៏ក្ដៅរោលរាលក្នុងឡាន និងស្រាតឱ្យតួប្រុសគូររូបក្នុងរឿង Titanic មក Kate នៅបានថតបញ្ចេញសាច់ក្នុងរឿងផ្សេងទៀត គឺរឿង The Reader និងរឿង Little Children ជាដើមផងដែរ។
២- Angelina Jolie៖
តាំងពីចាប់ផ្ដើមអាជីពសម្ដែងមក Angelina ត្រូវគេឃើញបានសម្ដែងស្រាត និងឈុតក្ដៅសាច់ប្រហែលជា៨ដង ដូចជា រឿង Original Sin រឿង Cyborg2 រឿង Cyborg និងរឿង Gia ជាដើម។
៣- Heather Graham៖
តារាស្រីរូបនេះក៏មិនចាញ់តារាស្រីទាំងពីរខាងលើដែរ។ នាងធ្លាប់បានសម្ដែងឈុតស្រាតប្រហែល៦ដង ដូចជារឿង Killing Me Softly និងរឿង Boogie Nights ជាដើម។ តារាស្រីដ៏ល្បីល្បាញរូបនេះហាក់មិនស្ទាក់ស្ទើរក្នុងការសម្ដែងបញ្ចេញរាងរៅ និងសាច់របស់នាងឡើង ទោះបីជានៅពេលនាងមានអាយុ៤០ឆ្នាំក៏ដោយ។
៤- Monica Bellucci៖
រឿងដែលគេស្គាល់ និងឃើញតារាស្រីមកពីប្រទេសអ៊ីតាលីរូបនេះហ៊ានថតក្នុងឈុតស្រើបស្រាលមានដូចជារឿង Malena និងរឿង Irreversible ហើយក៏នៅមានរឿងច្រើនទៀតដែរដែលនាងធ្លាប់បានថត។