• កីឡាករបាល់ទាត់​ ១០​រូប​ ដែលមាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ​នៅលីគ Serie A បច្ចុប្បន្ន

    ចាប់​តាំង​ផ្លាស់​ទៅ Juventus កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ​គិត​ក្នុង​ពេល​បច្ចុប្បន្ន ៣១​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។ ចំណូល​របស់​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​រូប​នេះ​ ស្មើ​នឹង​ក្រុម​ Parmar ចំណាយ​លើ​កីឡាករ​ទាំង​អស់​របស់​​ពួក​គេ​​បូក​បញ្ចូល​គ្នា។

    ខាង​ក្រោម​នឹង​បង្ហាញ​កីឡាករ​១០​រូប​មាន ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ​នៅ Serie A បច្ចុប្បន្ន៖

    ១. Cristiano Ronaldo របស់ Juventus ទទួល​បាន​​៣១​លានអឺរ៉ូ

    ២. De Ligt របស់ Juventus ទទួល​បាន​​៨លានអឺរ៉ូ

    ៣. Lukaku របស់​ Inter Milan ទទួល​បាន​​៧,៥លានអឺរ៉ូ

    ៤. Higuain របស់ Juventus ទទួល​បាន​៧,៥​លានអឺរ៉ូ

    ៥.​ Dybala របស់ Juventus ទទួល​បាន​៧,៣លានអឺរ៉ូ

    ៦.​ Ramsey របស់ Juventus ទទួល​បាន​៧លានអឺរ៉ូ

    ៧. Rabiot របស់ Juventus ទទួល​បាន​៧លានអឺរ៉ូ

    ៨. Pjanic របស់ Juventus ទទួល​បាន​៦,៥លានអឺរ៉ូ

    ៩. Donnarumma របស់ AC Milan ទទួល​បាន​៦លានអឺរ៉ូ

    ១០. Koulibaly របស់ Napoli ទទួល​បាន​៦លានអឺរ៉ូ​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ