• ក្រសួង ប្រកាសផ្អាក​បណ្ដោះអាសន្ន​ ចំពោះការ​ធ្វេី​ចរាចរណ៍​លេី​កំណាត់​ផ្លូវ ៥០C ចំណុច​ភូមិ​កង្កែប​ ដោយសារ…

    កំពង់ធំ ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ធ្វេី​ចរាចរណ៍​លេី​កំណាត់​ផ្លូវ ៥០C ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ទៅកាន់​ខេត្តកំពង់ធំ​។​

    ​ដោយ​ពិនិត្យ​ឃេី​ញ​ថា​កម្ពស់​ទឹកទន្លេ បាននិងកំពុង​កេី​ត​ឡេី​ង​ជា​បន្ទ​បន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បាន​ធ្វេី​អោយ​កំណាត់​ផ្លូវជាតិ​លេខ ៥០C ចាប់ពី​ចំណុច​ផ្លូវកែង ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ ចាប់​ផ្ដេី​ម​លិច និង​ហូរ​កាត់​ផ្លូវ​ដោយ​កន្លែងៗ ដែល​អាច​បង្កអោយមាន​ការខូចខាត ដោយ​អ​ន្លេី និង​ងាយ​ទទួលរង​ការខូចខាត​ខ្លាំង​ក្នុងពេលដែល​យានយន្ត​គ្រប់​ប្រភេទ​នៅតែ​បន្ត​ការ​ធ្វេី​ចរាចរណ៍​ឆ្លងកាត់​។​

    ​ដេី​ម្បី​ការពារ​សុវត្ថិភាព​ដល់​ការ​ធ្វេី​ដំណេី​រ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ដែល​កេី​ត​ឡេី​ង​ជាយថាហេតុ សូម​ធ្វេី​ការផ្អាក​ជា​បណ្ដោះអាសន្ន​យា​ន​យន្ត​គ្រប់​ប្រភេទ​ធ្វេី​ចរាចរណ៍​លេី​កំណាត់​ផ្លូវ ៥០C ចាប់ពី​ចំណុច​ផ្លូវកែង​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​រហូតដល់​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​រដូវ​សម្រក និង​មានការ​ជូនដំណឹង​ជាថ្មី ទេី​ប​បេី​ក​ឲ្យ​ដំណេី​រការ​វិញ​។​

    ​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​យោគយល់ អធ្យាស្រ័យ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុងពេល​ទឹកជំនន់​នេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ