• ពិតជាអស្ចារ្យ និងកម្របានឃើញ សត្វទន្សោងមួយវ៉ូងធំ ចំនួន៨០ក្បាល បង្ហាញខ្លួននៅលើភ្នំពួយ ខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ សត្វទន្សោងដ៏កម្រចំនួន ៨០ក្បាលបានបង្ហាញខ្លួន នៅលើភ្នំព្រះពួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ វត្តមានសត្វទន្សោងមួយហ្វូង នៅលើភ្នំព្រះពួយនោះគឺបង្ហាញពីភាពសុខសាន្តរបស់ពួកវា ដែលមិនមានការយាយីពីពពួកព្រានព្រៃ ។

    ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត បានអញ្ជើញទៅទស្សនាសត្វទន្សោងដ៏កម្រប្រមាណជា ៨០ក្បាល ដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅលើភ្នំព្រះពួយ កាលពីរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ។

    នេះជាដំណឹងដ៏រីករាយមួយ ដែលសត្វទន្សោងមួយហ្វូងធំបានបង្ហាញខ្លួន និង រកចំណីនៅលើភ្នំព្រះពួយនោះ ហើយប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះបានឃើញសត្វទន្សោងទាំងនោះជាញឹកញាប់ ៕

    ប្រភព៖ Popular

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ