• តោះ! ទស្សនាវីដេអូ ​ជន​ជាតិ​ចិន៤នាក់វាយ​គ្នា រួចអូស​ចូល​រថយន្ត​ នៅ​ផ្ទះសំណាក់ «ដំរីធំ» ខណ្ឌ​ពោធិ៍​សែន​ជ័យ

    (ភ្នំពេញ)៖ ក្រុមជនសង្ស័យជនជាតិចិនមួយក្រុម បានវាយដំបុរសជនជាតិម្នាក់បណ្តាលឲ្យរងរបួសធ្ងន់បាក់ក្តោង ច្រមុះ និងប៉ោងភ្នែកឆ្វេង រួចចាប់រុញបញ្ចូលក្នុងរថយន្ត តែត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យ តាមបង្ក្រាបបាន។

    នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា ហេតុការណ៍ខាងលើ បានកើតឡើងកាលវេលាម៉ោង ១៥៖០០ ថ្ងៃទី១០ ខែកញ្ញា ២០១៩ ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យរួមមាន ទី១៖ ឈ្មោះ XU YoanYoan ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរធ្វើនៅកាស៊ីណូ, ទី២៖ ឈ្មោះ Zhan Bin ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ, ទី៣៖ ឈ្មោះ Zhuqing Wu ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការក្រុមហ៊ុន និងទី៤៖ ឈ្មោះ Zhan Liming អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ។

    ចំណែកឯជនរងគ្រោះឈ្មោះ Chi Fuming ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅ ផ្ទះសំណាក់ខាយសាន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់បាក់ក្តោងច្រមុះ ប៉ោងភ្នែកឆ្វេង បែកមាត់ចេញឈាម។

    បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្នបន្តតាមនិតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ