មនុស្សយ៉ាងហោចណាស់ចំនួន ៣១នាក់បានស្លាប់ និងជាង ១០០នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្នា ក្នុងទីក្រុង Karbala ប្រទេសអ៊ីរ៉ាក់ ខណៈដែលអ្នកបួងសួងសាសនាអ៊ីស្លាម បានធ្វើការរំលឹកពិធីបុណ្យ Ashura កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ាក់។
មុនពេលកើតហេតុ មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវ ដើម្បីចូលរួមក្នុងពិធីបុណ្យខាងលើ ដែលជាថ្ងៃបុណ្យដ៏សំខាន់បំផុតប្រចាំឆ្នាំ។
ប៉ូលីសប្រទេសអ៊ីរ៉ាក់កំពុងធ្វើការស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឲ្យមានព្រឹត្តិការណ៍ជាន់គ្នានោះ។
សូមបញ្ជាក់ថា ក្នុងសាសនាអ៊ីស្លាម ពិធីបុណ្យ Ashuraគឺមានសារសំខាន់ខ្លាំងណាស់ ព្រោះវាគឺជា គឺជាខួបគម្របនៃការសម្លាប់របស់ Imam Hussein ដែលជាចៅប្រុសរបស់ Prophet Mohammed ដែលជាអ្នកបង្កើតសាសនាអ៊ីស្លាម៕