ស្រុកពញាឮ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈលើអនីតិជនម្នាក់ ជាជនជាតិខ្មែរឥស្លាម ហើយករណីនេះ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់មានសារធាតុញៀន ជាជនជាតិខ្មែរឥស្លាម នៅក្នុងទឹកនោម ជាអ្នកប្រព្រឹត្តបទល្មើស។ កើតហេតុថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៤ ទៀបភ្លឺ ចំណុចក្នុងព្រៃខាងកើតភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ ស អ.យ.រ អាយុ៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ឈឹម ស្រៀវ ហៅគ្រីយ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិ-ឃុំកើតហេតុ (មានសារធាតុញៀននៅក្នុងទឹកនោម)។
នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពរឿងហេតុថា តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៤ទៀបភ្លឺខ្លួន (ជនរងគ្រោះ) និងបងស្រីបង្កើត កំពុងដេកលើផ្ទះតែពីរនាក់ ដោយពេលនោះ ម្តាយងើបទៅលក់ត្រីនៅផ្សារព្រែកព្នៅ ចំណែកឪពុកនៅដេកចាំទូកនៅមាត់ទន្លេ ពេលនោះក៏មានមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ប៉ុន្តែស្គាល់មុខជាប្តីឈ្មោះមីងម៉ារី រស់នៅភូមិជាមួយគ្នា បានមកចាប់បីខ្លួនចេញពីក្នុងផ្ទះ ហើយខ្ទប់មាត់មិនឲ្យស្រែក ហើយបីចូលក្នុងព្រៃមិនចាំកន្លែងរួចធ្វើ សកម្មភាពចាប់រំលោភ ជនរងគ្រោះ រហូតបានសម្រេច ។ បន្ទាប់ពីរំលោភរួចហើយ ជនសង្ស័យបាននិយាយគំរាមជនរងគ្រោះថា បើហ៊ាននិយាយប្រាប់ម៉ែ និងពុក វានឹងសម្លាប់ចោល បន្ទាប់មកជនសង្ស័យបានឲ្យជនរងគ្រោះដើរមកផ្ទះ ។ ពេលមកដល់ផ្ទះក៏បានដើរចូលសម្ងំដេកក្នុងមុងវិញ រហូតដល់ពេលថ្ងៃរះ ម្តាយក៏ត្រឡប់មកពីលក់ត្រីវិញ ឃើញខោអាវកូនប្រឡាក់ដី និងស្នាមលើមុខក៏សួរនាំទើបជនរងគ្រោះបានប្រាប់ការពិត បន្ទាប់មកឪពុកជនរងគ្រោះក៏បានទៅចាប់ជនសង្ស័យដែលកំពុងដេកលើផ្ទះ យកមក
ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់អុសតែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕