(បរទេស)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo រកបានគ្រាប់បំប៉ោងសំណាញ់ទី ៤គ្រាប់ម្នាក់ ឯងក្នុង ជំនួបដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បំបាក់ម្ចាស់ផ្ទះលីទុយអេនី ៥-១ ក្នុងវគ្គជម្រុះពានរង្វាន់ ជើងឯកអឺរ៉ុប UEFA Euro 2020។
៤គ្រាប់នាយប់មិញនេះ បានធ្វើឲ្យកីឡាករវ័យ៣៤ឆ្នាំ Ronaldo កើនគ្រាប់ស៊ុតបាន ៣៤គ្រាប់ទាំងលេង ក្នុងវគ្គជម្រុះ និងលេងជុំផ្តាច់ព្រ័ត្រក្នុងយុទ្ធនាការ Euro បន្ថែមលើកជួយក្រុមខ្លាំងមួយនេះឈ្នះជើងឯកពាននេះ បានម្តងផងដែរកាល ពីឆ្នាំ២០១៦។
បន្ថែមលើនេះ កីឡាករនៃក្លឹបសេះបង្កង់ Juventus នៃប្រទេសអ៊ីតាលីមួយនេះ ក៏រកបាន ៩៣គ្រាប់ឲ្យក្រុម ជម្រើសជាតិ ព័រទុយហ្គាល់ច្រើនជាងគេផងដែរ និងចាញ់កីឡាករនិមិត្តរូបរបស់អ៊ីរ៉ង់ Ali Dae ដែលគ្រាប់ស៊ុត បញ្ចូលទីបាន ១០៩គ្រាប់ច្រើនជាងគេលើពិភពលោក។
នេះក៏ជាជ័យជម្នះលើកទី២ ផងដែររបស់ព័រទុយហ្គាល់ក្នុងជម្រុះ Euro 2020 លើកទី៤ ប្រចាំពូល B ដែលរក្សាប្រវត្តិ លេងមិនចាញ់ ក្រៅពីឈ្នះ២ដង និងស្មើ២ដងដូចគ្នា និងរកបាន ៨ពិន្ទុឈរនៅលេខ២ បណ្តោះអាសន្នក្នុងពូល តាមពីក្រោយក្រុមកំពូលតារាងអ៊ុយក្រែនដែលមាន ១៣ពិន្ទុលេងបាន ៥ប្រកួតមិនដែលចាញ់ ដោយឈ្នះ៤ដង និងស្មើ១ដង៕