ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថា នាយតាក់ស៊ី ក្រៅពីមានជម្ងឺប្រចាំកាយ ហើយពេលនេះស៊យត្រូវចោរលូកហោប៉ៅយកលុយអស់រលីងពីខ្លួន ខណៈដែលលោកកំពុងតែទៅធ្វអត្តសញ្ញាណប័ណ្ឌនៅម្តុំវត្តសំរោងអណ្តែត។ នេះបើយោងតាមការបង្ហោះរបស់ នាយក្រូច ដែលជាមិត្តរួមអាជីពបានសរសេររៀបរាប់ថា៖
“អាណិតណាស់ ចោរអើយចោរខ្វះមនុស្សលួចណាស់មែនទេបានជាមកលូកហោប៉ៅនាយតាក់សុី យកលុយដែលគេអោយគាត់អស់រលីង (ទៅធ្វើអត្តសញ្ញាណប័ណ្ឌម្ដុំវត្តសំរោងអណ្ដែត)មកវិញប្រាប់ខ្ញុំទាំងត្រេកអរថាមន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ឌលោកជួយសម្រួលអោយច្រើនណាស់មួយសន្ទុះក្រោយមកទឹកភ្នែកគាត់ស្រក់មកដោយអត់ដឹងខ្លួនហើយប្រាប់ខ្ញុំថាលុយទុកធ្វើបុណ្យអោយម្ដាយនិងលោកយាយក្នុងរដូវបុណ្យភ្ជុំត្រូវបានគេលួចយកអស់។ ហើយដោយសារខោខ្លីដែលស្លៀកនេះចោរអើយល្មមឈប់ទៅថាគេកើតទុក្ខប៉ុណ្ណាសូមបងប្អូនជួយសែរផងអោយចោរនោះឈប់លួចទៀតដើប្បីសន្សំបុណ្យសូមអរគុណ”៕