• CNN៖ Jack Ma ប្រកាស​លាលែង​ជា​ផ្លូវការ​ពី Alibaba

    មហាសេដ្ឋី​អន​ឡាញ លោក Jack Ma នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​លាលែង​ជា​ផ្លូវការ​ពី​ដំណែង​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba​។

    ​ការប្រកាស​ចូលនិវត្តន៍​របស់​ស្ថាបនិក​ខាងលើ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន ស្ថិតក្នុង​ទីក្រុង Hangzhou​។​

    ​សូមបញ្ជាក់ថា លោក Jack Ma វ័យ ៥៥ បានប្រកាស​លាលែង​ក្រោយពេល​គ្រប់គ្រង​ក្រុមហ៊ុន​អន​ឡាញ​យក្ស​នេះ​អស់​រយៈពេល ២០​ឆ្នាំ​។ ក្រុមហ៊ុន Alibaba ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ថ្ងៃទី ៤​ខែមេសា ឆ្នាំ ១៩៩៩​។​

    Alibaba ក្រុមហ៊ុន​លក់ទំនិញ​បោះ​ដុំ​អន​ឡាយ​គ្រប់​ប្រភេទ មាន​ប្រាក់ចំណូល​ចំនួន ៥៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៩​នេះ និង​មាន​បុគ្គលិក​ទាំងអស់​ចំនួន ១០១.៩៥៨​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ