• ប៊ែលហ្ស៊ិក និង ហូឡង់ សុទ្ធ​តែ​បាន​យក​ឈ្នះ​គូប្រជែង ៤-០ ដូច​គ្នា​នៃ​វគ្គ​ជម្រុះ Euro 2020

    (ស្កុតឡែន)៖ ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប ក្រុមខ្លាំងៗ ២រួមមានក្រុមជម្រើសជាតិហូឡង់ បានយកឈ្នះក្រុមជម្រើសជាតិអេស្តូនី ខណៈក្រុមប៊ែលហ្ស៊ិក បានយកឈ្នះស្កុតឡែន ក្នុងលទ្ធផល ៤-០ ដូចគ្នានៃវគ្គជម្រុះពានរង្វាន់ Euro 2020 នៅរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

    ការប្រជែងគ្នាប្រចាំពូល I ក្រុមខ្លាំងប៊ែលហ្ស៊ិក បន្តឈរលើកំពូលតារាងវគ្គសន្សំពិន្ទុ បានយកឈ្នះម្ចាស់ផ្ទះ ស្កុតឡែន ពីការធ្វើបានសម្រេចដោយកីឡាករឆ្នើមៗ ៤រូបរួមមានកីឡាករខ្សែប្រយុទ្ធ Lukaku នៅនាទីទី៩ Vermaelan នៅនាទី ២៤ Aldeweireld នៅនាទី៣៤ និងខ្សែបម្រើ De Bruyne រកបាននៅនាទី៨២។

    យ៉ាងណាមិញសម្រាប់ហូឡង់វិញ បានបន្តឈរលេខរៀងទី៣ ក្នុងតារាងពិន្ទុប្រចាំពូល C ដដែលដោយមាន ៩ពិន្ទុ ក្រោយបំបាក់ម្ចាស់ផ្ទះអេស្តូនី ៤-០ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Ryan Babel រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី១៧ និងនាទី៤៨ គ្រាដែលមិត្តរួមក្រុម Memphis Depay ក៏ធ្វើបានសម្រេច១គ្រាប់ដែរនៅនាទី៧៦ និង Georginio Wijnaldum រកបានគ្រាប់ទី៤ នៅនាទី៨៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ