• ថៃ ប្រកាសដំឡើងពន្ធទ្វេដង លើភេសជ្ជៈទាំងអស់ ដែលមានជាតិស្ករ!

    ពន្ធលើភេសជ្ជៈដែលមានជាតិស្ករនឹងកើនឡើងទ្វេដងចាប់ពីថ្ងៃទី០១ ខែតុលា ដោយភេសជ្ជៈមានផ្ទុកជាតិស្ករពី ១០ ទៅ ១៤ក្រាម ត្រូវបង់ពន្ធ ១បាត ក្នុង ១០០មីលីលីត្រ ជំនួសឱ្យ ០.៥បាត ក្នុង ១០០មីលីលីត្រ។ ប៉ុន្តែពន្ធខ្ពស់នេះនឹងដាក់បន្ទុកលើអ្នកផលិត មិនប៉ះពាល់ដល់តម្លៃសម្រាប់អ្នកប្រើប្រាស់នោះទេ។ លោក Nattakorn Utensut អ្នកនាំពាក្យរងនៃនាយកដ្ឋាននិយាយថា អ្នកផលិតភេសជ្ជៈផ្អែមភាគច្រើនមិនបានកាត់បន្ថយបរិមាណស្ករនោះទេ ដោយសារខ្លាចបាត់បង់អតិថិជន។ ផ្ទុយទៅវិញក្រុមហ៊ុនជាច្រើនទើបតែចាប់ផ្តើមបង្កើតភេសជ្ជៈថ្មី ដែលមិនសូវផ្អែមដូចពីមុន។ ពន្ធថ្មីនឹងជួយបង្កើនចំណូលពន្ធទូទៅដល់ទៅ ៣.៥ពាន់លាន ទៅ ៤.៥ពាន់លានបាត ពីការប្រមូលពន្ធបច្ចុប្បន្ន ដែលមានពី ២ពាន់លានទៅ ៣ពាន់លានបាត ជារៀងរាល់ឆ្នាំ។

    ពន្ធលើភេសជ្ជៈដែលមានជាតិស្ករក៏នឹងត្រូវកើនឡើងទ្វេដងរៀងរាល់ពីរឆ្នាំម្តងដែរ។ ឧទាហរណ៍ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ភេសជ្ជៈដែលមានជាតិស្ករពី ១០ក្រាម ទៅ ១៤ក្រាមនឹងត្រូវយកពន្ធ ៣បាត ក្នុង ១០០មីលីលីត្រ មុននឹងឡើងដល់ ៥បាត ក្នុងឆ្នាំ២០២៣។ ការកើនឡើងនៃអត្រាពន្ធនេះត្រូវបានគេរំពឹងថា នឹងបង្ខំឱ្យក្រុមហ៊ុនផលិតកាត់បន្ថយបរិមាណស្ករនៅក្នុងភេសជ្ជៈរបស់ពួកគេ។ ទោះបីជាពន្ធត្រូវបានដាក់ជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ២០១៧ ក៏ដោយ មានតែក្រុមហ៊ុនផលិតតិចតួចដែលបានកាត់បន្ថយជាតិស្ករនៅក្នុងផលិតផលរបស់ខ្លួន ខណៈដែលក្រុមហ៊ុនផ្សេងទៀតឆ្លើយតបតាមរយៈការដាក់លក់ផលិតផលថ្មីផ្សេងទៀតដែលមិនសូវផ្អែម ប៉ុន្តែផលិតផលចាស់នៅដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ