• អាល្លឺម៉ង់ ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​ពូល C ក្រោយ​ឈ្នះ​អៀរ​ឡង់​ខាង​ជើង​នៅ​វគ្គ​ជម្រុះ Euro 2020

    (ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់ បានឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះអាសន្នវិញ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះអៀរឡង់ខាងជើង ក្នុងលទ្ធផល ២-០ នាយប់មិញនេះក្នុងវគ្គជម្រុះពានរង្វាន់ជើងឯក ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020។

    តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមខ្លាំងប្រចាំតំបន់អឺរ៉ុបមួយនេះស្តារមុខមាត់បានវិញ បន្ទាប់ពីចាញ់ហូឡង់ ៤-២ ក្នុងដីកាលពីសប្តាហ៍មុនក្នុងការប្រកួតលើកទី៥ ក្នុងពូល C ជាមួយនឹងការរកបាន ១២ពិន្ទុស្មើគ្នាអៀរឡង់ ខាងជើងវិញ និងវិលទៅកាន់តំណែងកំពូលតារាងផងដែរ។

    កីឡាករ Marcel Halstenberg ជាអ្នករកបានគ្រាប់ទី១ ឲ្យក្រុមភ្ញៀវអាល្លឹម៉ង់ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ៣នាទីប៉ុណ្ណោះ មុនពេលមិត្តរួមក្រុម Serge Gnabry រកបានគ្រាប់ទី២ នៅនាទី៩០ ដែលជាបញ្ជូនបាល់របស់ មិត្តរួមក្រុម Kai Havertz ធ្វើឲ្យក្រុមរបស់លោក Joachim Low រកបានជ័យជម្នះទី៤ ក្រៅពីចាញ់១ មិនដែលស្មើក្នុងវគ្គជម្រុះនេះ។

    គួររំលឹកផងថា ក្រុមដែលបានជ្រុះចេញពី World Cup 2018 ត្រឹមវគ្គចែកពូលដោយមិននឹកស្មាន បានឡើងមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រកាល Euro 2016 ដោយបានចាញ់ម្ចាស់ផ្ទះមាន់គកបារាំង ២-០ ក្នុងការប្រកួត ៩០នាទី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ