តាកែវ៖ នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ របងដែលបានសង់របងចូលប្រឡាយទឹក ត្រង់កន្លែងខ្លះនៃសំណង់របង ស្ថិតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ត្រូវបាន លោក សែន សារ៉ែនឌី ម្ចាស់សំណង់របង សម្រេចចិត្តរុះរើចេញហើយ ។
គឺធ្វើទៅតាមការចុះពិនិត្យវាស់វែងជាក់ស្ដែង របស់ក្រុមការងារចម្រុះពីសំណាក់ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោក ជា ហុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានពិនិត្យឃើញថា៖ ចំពោះការសាងសង់របងរបស់ម្ចាស់ដីឈ្មោះ សែម សារ៉ែនឌី គឺយើងបានចុះវាស់វែងជាក់ស្ដែង បានឃើញថា ផ្នែកខាងមុខ ចាប់ពីក្បាលដីលេខ ២០២ ទល់នឹងប្រឡាយទឹកបានសង់ចូលប្រឡាយទឹក ១,៤០ម៉ែត្រ នឹងបានសង់ចូលចំណីផ្លូវជាតិលេខ៣ ប្រវែង ៦ម៉ែត្រ នឹងផ្នែកនៅខាងក្រោយ នៅលើក្បាល ដីលេខ ២៣២ មានប្រវែង ៧៦,៩៦ម៉ែត្រ រីឯចុងខាងលិចរបងដែលបានសង់រួចនោះ គឺសង់មិនចូលប្រឡាយទឹកនោះទេ តែម្ចាស់សំណង់បានសង់ថយក្រោយចូលដីរបស់ខ្លួន១ម៉ែត្រវិញទៀត ៕