អ៊ីតាលី ប្រកៀក​ទៅ​លេង Euro 2020 ក្រោយ​យក​ឈ្នះ​ហ្វាំងឡង់ ២-១ បន្ត​កំណត់ត្រា​លេង​មិនចាញ់

(ហ្វាំងឡង់)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី កំពុងស្ថិតនៅផ្លូវសុវត្ថិភាពក្នុងការឈ្នះកៅអីទៅលេងជុំផ្តាច់ព្រ័ត្រពាន រង្វាន់ជើងឯកអឹរ៉ុប UEFA Euro 2020 បន្ទាប់ពីរកបាន ៣ពិន្ទុនៅទឹកដីហ្វាំងឡង់ ក្នុងលទ្ធផលផ្លូវការ ២-១ ក្នុងវគ្គសន្សំ ពិន្ទុនៃពូល J។

កីឡាករខ្សែប្រយុទ្ធ Ciro Immobile មកពីក្លឹប Lazio រកបានគ្រាប់បើកឆាកនៅនាទី៥៩ ដែលជាគ្រាប់ទី១ របស់គេផង ដែរក្នុងរយៈពេល ២ឆ្នាំមកនេះក្នុងក្រុមអាសូរីមួយនេះ មុនពេលមិត្តរួមក្រុម Jorginho ដែលមកពីក្លឹបអង់គ្លេសតោខៀវ Chelsea ថែមគ្រាប់ទី២ ដោយបាល់ប៉េណាល់ទីនៅនាទី៧៩ ក្រោយពេល Pukki ប៉េណាល់ទីឲ្យម្ចាស់ផ្ទះបានសម្រេច នៅនាទីទី៧២ នោះ។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Roberto Mancini រកបានលេង ៦ប្រកួត ក្នុងពូល J មិនដែលចាញ់ និងស្មើឡើយ រកបាន ១៨ពិន្ទុបន្តឈរនៅកំពូលតារាងដ៏រឹងមាំ និងកាន់តែប្រកៀកក្នុងការ ឈ្នះកៅអី១ ដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រនៅ Euro នាពាក់កណ្តាលឆ្នាំក្រោយ ដ្បិតត្រូវយកតែ ២ក្រុមមានពិន្ទុខ្ពស់ជាង គេក៏ដោយ។

នៅចាំបានថា ក្រុមដែលបានខកខាន World Cup 2018 ដោយមិននឹកស្មានខាងលើនេះ បានធ្លាល់ត្រឹមវគ្គ ៨ក្រុមចុង ក្រោយកាលពី Euro 2016 នៅបារាំង ក្រោមថ្វីជើងរបស់អាល្លឺម៉ង់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ