• Rafael Nadal យក​ឈ្នះ​ជើង​ខ្លាំង​រុស្ស៊ី​ Medvedev ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ US Open ជា​លើក​ទី​ពីរ​នៅ​ក្នុង​អាជីព

    Rafael Nadal បាន​យក​ឈ្នះ​ជើង​ខ្លាំង​រុស្ស៊ី​ Daniil Medvedev ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ US Open ជា​លើក​ទី​ពីរ​នៅ​ក្នុង​អាជីព។

    តារា​វាយ​កូន​បាល់​សញ្ជាតិ​អេស្ប៉ាញ​បាន​ផ្ដួល​គូ​ប្រជែង​ក្នុង​លទ្ធផល​ដ៏​តានតឹង​បំផុត​រហូត​៥សិត​គឺ ៧-៥ ៦-៣ ៥-៧ ៤-៦ និង ៦-៤។ Nadal ធ្លាប់​ឈ្នះ​ពាន​ US Open ម្ដង​កាល​ពី​អតីត​កាល​ក្នុង​ឆ្នាំ​២០០៤។​ រាប់​ទាំង​លើក​នេះ​ទៀត​ កីឡាករ​វ័យ​ ៣៣​ឆ្នាំ​លើក​ពាន​ Grand Slam (ពាន​ធំ​ក្នុង​កីឡា​វាយ​កូន​បាល់)​ លើក​ទី​១៩​ហើយ។​​

    Grand Slam ១៩​ដង​របស់​ Nadal មាន​ដូចជា US Open ២​ដង, French Open ១២​ដង, Australian Open ១ដង និង​ Wimbledon ២ដង។​ Roger Federer ធ្លាប់​ឈ្នះ​ Grand Slam ច្រើន​ជាង​គេ​ចំនួន​២០​ដង និង​​ Novak Djokovic ១៦​ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ