ស្រុកស្ទឹងហាវ-ករណីផ្លូវខូចនៅស្រុកស្ទឹងហាវ ដែលពលរដ្ឋលើកឡើងថា កំពុងបង្កការលំបាកដល់ការធ្វើដំណើរនារដូវវស្សានេះ មន្ត្រីជំនាញមន្ទីរសាធារណការខេត្ត ព្រះសីហនុប្រាប់មកថា កំណាត់ផ្លូវដែលខូចនេះ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងធ្វើការជួសជុលឡើងវិញដោយចាក់អ៊ុតកៅស៊ូ នៅពេលស្បើយទឹកភ្លៀងបន្តិច ហើយការជួសជុលនេះ គឺធ្វើឡើងនៅចំណុចដែលខូច តាមផ្លូវសម្តេចព្រះសង្ឃរាជទេពវង្ស រហូតមកដល់កំពង់ផែស្វយត័ក្រុងព្រះសីហនុ៕
ផ្លូវនៅស្រុកស្ទឹងហាវ នៅខេត្តព្រះសីហនុ ខូចខាតយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]