កណ្ដាល ៖ នៅស្រុកមុខកំពូលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះមានករណី សាឡង់ដឹកខ្សាច់មួយគ្រឿងបានខូច ហើយបើកបរ មកប៉ះទង្គិចជាមួយនិងបង្គោល សសរស្ពានកណ្ដាល (ស្ពានព្រែកតាមាក់ ទន្លេមេគង្គ) គៀបសាឡង់ ជាប់បង្គោលកណ្ដាល ។
សាឡង់អាជីវកម្ម របស់ឈ្មោះ ចាន់ ណា បណ្តាលឲ្យខូចខាតសាឡង់ដឹកខ្សាច់១គ្រឿង ។
ជនបង្ក ២នាក់ អ្នកបើកបរ សាឡង់ បានលោតទឹក ហើយ ត្រូវបានប្រជាពលរដ្ឋ ជួយស្រង់សង្គ្រោះយកឡើងគោក បន្ទាប់មក បានគេចខ្លួនបាត់ស្រមោល។
ម្ចាស់អាជីវកម្ម (ថៅកែ)ឈ្មោះ ចាន់ ណា ភេទប្រុស ជនជាតិខ្មែរអាយុ ៦១ ឆ្នាំមានលំនៅផ្ទះលេខ17AE1E0 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានចេញមុខមកទទួលខុសត្រូវ ។
ក្រុមសមត្ថកិច្ចនិយាយថានៅវេលាម៉ោង ថ្ងៃកើតហេតុ មានសាឡង់ដឹកខ្សាច់០១ គ្រឿងពាក់ផ្លាកលេខ ភ.ព ៨២ ៦៣ធ្វើ ដំណើរ ពីជើងទៅត្បូង ឆ្លងកាត់ក្រោមស្ពាន មកដល់ចំណុចកើតហេតុបានបើកបរ មកបុកប៉ះសសរស្ពាន កណ្ដាល ហើយគៀបជាប់នឹងសសរស្ពាន ដោយសារចរន្តទឹកហូរបុកកួចខ្លាំង ហើយសាឡង់ផ្ទុក ដោយខ្សាច់ មានទម្ងន់ធ្ងន់ ។ នៅក្នុងករណី ហេតុការណ៍ ខាងលើនេះ មិនមាន គ្រោះថ្នាក់មនុស្សទេ ។ ប៉ុន្តែ អាចទទួល រង ផលប៉ះពាល់ មានការខូចខាត តាមការវាយតម្លៃជំហានដំបូង ។
ករណីនេះកម្លាំងជំនាញខេត្ត ស្រុក ប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានអភិបាលខេត្តស្រុកកំពុងរកដំណោះស្រាយ ជាមួយម្ចាស់អាជីវកម្ម ខ្សាច់ ដើម្បីបញ្ជៀស ការប៉ះពាល់ការខូចខាត រកវិធី ទាញសាឡង់ អូសក្បាល
សាឡង់ ចេញពីសសរស្ពាន ៕