ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីរថយន្តបើកលឿន ខណៈទឹកលិចផ្លូវបណ្តាលឲ្យសាចមកលើរថយន្តគេដែលកំពុងធ្វើដំណើរតាមផ្លូវដូចគ្នា។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sokun David បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារយ៉ាងខ្លីថា ៖ “ព្រឹកម៉ិញជូនកូនទៅរៀនបានជួបកំពូលអ្នកបើកបរប្រចាំក្រុងប៉ោយប៉ែត ពិតជាអស់ទាស់តែម្តងហើយ សីលធម៌នៅឯណា”។
ចំពោះករណីបែបនេះមហាជនជាច្រើនមិនពេញចិត្តចំពោះការបើកបរដែលគ្មានសីលធម៌ គ្មានការអធ្យាស្រ័យ ហើយសំណូមពរឲ្យអ្នកបើករថយន្តមួយចំនួនតូច សូមចូលរួមគិតដល់អ្នកដែលធ្វើដំណើរដទៃដែលរួមដំណើរនៅតាមដងផ្លូវ ព្រោះទង្វើបែបនេះបង្ហាញពីអ្នកបើកបររថយន្តនេះមិនមានសីលធម៌ រៀនរស់នៅដោយយល់អធ្យាស្រ័យ នៅក្នងការបើកបរទាល់តែសោះ៕ តើប្រិយមិត្តយល់យ៉ាងណាសូមទស្សនាវីដេអូនៅខាងក្រោមនេះ៖