• ថៃ ចេញច្បាប់ថ្មី៖ សិស្សណាដែលស្លៀកពាក់សិចស៊ីជ្រុល នឹងពិន័យប្រាក់ ១ ពាន់ដុល្លារ ឬជាប់គុក ៣ ខែ!

    ថៃ៖ ក្រុមសិស្សស្រីនៅតាមសាលារៀនក្នុងប្រទេសថៃភាគច្រើននិយមស្លៀកសំពត់ខ្លីៗជាមួយនឹងអាវរឹបរាងយ៉ាងតឹង ពេលពួកនាងទៅរៀនម្តងៗ។ ការស្លៀកពាក់បែបនេះវាបានបង្ហាញនូវភាពសិចស៊ីរបស់ពួកគេ តែវាហាក់មិនសមរម្យទាល់តែសោះសម្រាប់ពួកគេជាសិស្សសាលា។ យ៉ាងណាក្តី សកម្មភាពខាងលើនឹងមិនអាចកើតមានទៀតទេ ក្រោយអាជ្ញាធរថៃសម្រេចដាក់បញ្ជូលសកម្មភាពទាំងនេះជាសកម្មភាពខុសនឹងច្បាប់ប្រទេស។

    យោងតាមសារព័ត៌មាន Coconuts របស់ថៃបានចុះផ្សាយថា រដ្ឋាភិបាលថៃបានសម្រេចធ្វើការកែប្រែច្បាប់មួយចំនួន ដើម្បីគ្រប់គ្រងសកម្មភាពរបស់សិស្សឲ្យមានប្រសិទ្ធភាពជាងមុន ដែលច្បាប់ថ្មីនោះមានដូចជា សិស្សស្រីទាំងអស់មិនអនុញ្ញាតឲ្យស្លៀកសំពត់ខ្លីជ្រុល និងអាវរឹបជ្រុលពេកឡើយ។ សិស្សសាលាទាំងអស់មិនអនុញ្ញាតឲ្យទៅចូលរួមជាមួយនឹងក្រុមក្មេងស្ទាវនៅក្រៅសាលាឡើយ។ ចំពោះសិស្សទាំងឡាយណាដែលប្រពឹត្តិផ្ទុយនឹងច្បាប់នេះនឹងត្រូវពិន័យជាប្រាក់ ៣០,០០០ បាត (៩៨០ ដុល្លារអាមេរិក) ឬជាប់គុករហូតដល់ ៣ ខែ។ ក្រុមឪពុកម្តាយសិស្ស និងអង្គការការពារស្រ្តីមួយចំនួនបានសម្តែងនូវការសាទរជាខ្លាំងចំពោះច្បាប់ខាងលើនេះ ព្រោះវាបានជួយកាត់បន្ថយឱកាសនៃការរំលោភបំពាន និងបៀតបៀនផ្លូវភេទមកកាន់ក្រុមសិស្សស្រីបានមួយផ្នែក។

    កន្លងមកគេបានកត់សម្គាល់ឃើញថា ការស្លៀកពាក់បែបសិចស៊ីជ្រុលនេះហើយ ដែលជំរុញឲ្យមានភាពស្រើបស្រាល និងការបៀតបៀនផ្លូវភេទនោះ។ យ៉ាងណាក្តី ចំពោះក្រុមសិស្សសាលាដែលនិយមស្លៀកពាក់បែបសិចស៊ីវិញហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ តែទោះជាយ៉ាងនេះក្តីក៏ពួកនាងត្រូវតែអនុវត្តច្បាប់នេះដោយគ្មានការតវ៉ាអ្វីដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ