• និស្សិត ហុង ភារិន បានជួបគ្នាជាមួយកុមារា សាន់វ៉េ ដែលសុទ្ធសឹងតែជានាក់ពូកែចងចាំឈ្លាសវៃដូចគ្នា

    កាលពីថ្មីៗនេះ កូនខ្មែរជាច្រើនរូបបានធ្វើឲ្យផ្ទុះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយគ្រប់គ្នាសុទ្ធតែសមត្ថភាព និងភាពវៃឆ្លាតគួរឲ្យកោតសរសើរ។ ជាក់ស្តែងបេក្ខជន ហុង ភារិន ដែលជានិស្សិតអាហាររូបករណ៍ខ្មែរនៅឯប្រទេសថៃ បានធ្វើឲ្យមហាជនលាន់មាត់កោតសរសើរមិនដាច់ពីមាត់ ពីខួរក្បាល និងការចងចាំរបស់លោកដែលបានបង្ហាញចេញតាមរយៈកម្មវិធី SUPER 100 របស់ប្រទេសថៃ។

    ចំណែកឯកុមារា សាន់វ៉េ ក៏ហាក់មានភាពឈ្លាសវៃមិនចាញ់ ហុង ភារិន ប៉ុន្មាននោះដែរ ខ្លួននៅតូចល្អិត និងជាសិស្សថ្នាក់បឋមសិក្សានៅឡើយ តែអាចចងចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥រូប ព្រមជាមួយប្រវត្តិរបស់ពួកគាត់បានយ៉ាងច្បាស់។ ពេលនេះអ្នកខ្លាំងទាំងពីររូបបានជួបគ្នាទល់មុខហើយ។ កូនខ្មែរដែលមានខួរក្បាលឈ្លាសវៃទាំងពីររូបនេះហាក់ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង ដោយយើងសង្ឃឹមថាពួកគេនឹងអាចចែករំលែកបទពិសោធន៍ និងធ្វើជាគំរូដល់កូនខ្មែរដទៃទៀតឲ្យមានការខិតខំប្រឹងប្រែង និងកសាងឈ្មោះដូចជាពួកគេដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ