• ចាន់ វឌ្ឍនាកា ជូនពរក្រុម​គោព្រៃ​កម្ពុជា ឲ្យជោគជ័យក្នុងការប្រកួត

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសហុងកុង នាវេលាម៉ោង ៦៖៣០នាទីរសៀល នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ពូលC ។

    ទន្ទឹមជាមួយគ្នា កីឡាករដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា បានផ្ញើសារជូនពរក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការត្រៀមខ្លួនចូលរួមទស្សនាក្នុងនាម Fan ក្រុមរហស្សនាមគោព្រៃកម្ពុជាផងដែរ ។ វឌ្ឍនាកា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រលប់ថ្ងៃពុធថា «ជូនពរក្រុមជម្រើសជាតិ កម្ពុជាយើង ទទួលជោគជ័យ ខ្ញុំនឹងជាហ្វេនមួយរូបរបស់ក្រុមជម្រើសជាតិយើងនៅថ្ងៃស្អែកនេះ» ។

    តាមរយៈសារខាងលើនេះ អាចចាត់ទុកជាការក្រើនរំឭកដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ ពិសេសរំងាប់អារម្មណ៍អ្នកគាំទ្រផ្ទាល់របស់កីឡាករ ចាន់ វឌ្ឍនាកា ដែលប្រកាសមិនចូលរួម លើបណ្ដាញសង្គមកាលពីពេលថ្មីៗ ដោយសារការមិនពេញចិត្ត ចំពោះកាសម្រេចចិត្តរបស់គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ក្នុងការមិនកោះហៅ Idol របស់ពួកគេ ហើយចូលរួមទស្សនាការប្រកួតដ៏សំខាន់នាថ្ងៃស្អែក ។

    គួរដឹងថា ចាន់ វឌ្ឍនាកា ត្រូវបានក្រុមជម្រើសជាតិកម្ពុជា មិនកោះហៅចូលរួមប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ចំនួន ២លើកមកហើយ គឺកាលពីកម្ពុជា ប្រកួតវគ្គជម្រុះបឋមជុំទី១ ជាមួយប៉ាគីស្ថានម្ដង និងលើកនេះម្ដងទៀត ។ យ៉ាងណាមិញ លោក Felix គ្រូបង្វឹកកម្ពុជា បានបញ្ជាក់កាលពីព្រឹកមិញថា លើកក្រោយ វឌ្ឍនាកា អាចនឹងត្រូវកោះហៅ បើរូបគេបន្ដខិតខំប្រឹងបន្ថែមទៀត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ