• ទីបំផុត អភិបាលហុងកុង «ប្រកាសលុបចោលច្បាប់ធ្វើបត្យាប័នជាផ្លូវការ» ក្រោយមានបាតុកម្មដ៏កក្រើក ជាង ៣ខែកន្លងមក!

    (ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃពុធនេះ បានប្រកាសថា លោកស្រីនឹងលុបចោលជាផ្លូវការ នូវច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលជាមូលហេតុចម្បងបង្កឲ្យមានការធ្វើបាតុកម្មយ៉ាងកក្រើក នៅក្នុងទីក្រុងស្វយ័តចិនមួយនេះ ដែលបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន គឺជាងបីខែហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

    ច្បាប់ធ្វើបត្យាប័នខាងលើមានគោលដៅ អនុញ្ញាតឲ្យជនសង្ស័យនៅទីក្រុងហុងកុង អាចត្រូវប្រគល់ខ្លួនឲ្យទៅអាជ្ញាធរចិនដីគោកបាន ដែលប្រការនេះធ្វើឲ្យមានការជំទាស់ជាខ្លាំង រហូតបង្កជាការផ្ទុះបាតុកម្មទ្រង់ទ្រាយធំសម្បើម នៅទូទាំងហុងកុងកាលពីប៉ុន្មានខែមុន។ ខណៈកាលពីខែកក្កដាលោកស្រី ឡាំ បានប្រកាសថា ច្បាប់ធ្វើបត្យាប័ននេះ រលាយសាបសូន្យហើយនោះ តាមពិតគឺមិនទាន់ត្រូវបានលុបចោលទាំងស្រុងតែម្តងទេ។

    គួរជម្រាបថា ការលុបចោលសេចក្ដីព្រាងច្បាប់នេះ គឺជាសំណើដ៏សំខាន់មួយ ក្នុងចំណោមការទាមទារទាំង ៥ របស់ក្រុមបាតុករក្នុងនោះរួមមានទាំងការស្នើឱ្យលោកស្រី Lam ចុះចេញពីតំណែងផងដែរ។ យ៉ាងណាមិញ ក្រុមបាតុករមួយចំនួនបានលើកឡើងថា ការលុបចោលជាផ្លូវការនេះហាក់ដូចជាយឺតពេលបន្តិចហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ