(ភ្នំពេញ)៖ បុរសម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនក្រោយពីបានប្រើអំពើហិង្សាដោយចេតនា វាយស្ត្រីជាសង្សារឲ្យរបួស កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២៩នេះ នៅចំណុចតាមផ្លូវ១៩៦២ ភូមិត្រងពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគោកជេរដី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហុង ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគោកជេរដី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសជាំដើមដៃខាងឆ្វេង និងរបួសកខាងឆ្វេង) ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្ក និងជនរងគ្រោះជាសង្សានិងគ្នា បាននាំគ្នាទិញស្រាបៀរមកផឹក ក្នុងបន្ទប់ជួល ។ រួចក៍មានទំនាស់ពាក្យសម្តី ដោយខាងស្រីរអ៊ូរទាំថាស្រឡាញ់ប្រពន្ធដើម និងប្រពន្ធចុង មិនស្មើរគ្នា តែជនបង្កមិនតបត ហើយបានងើបដើរចេញទៅក្រៅបន្ទប់ ។
លុះដល់ផ្លូវបេតុង ជិតវត្តក្រាំងធ្នង់ ស្រាប់ជនរងគ្រោះបានជិះ ម៉ូតូតាមដល់ចំណុចកើតហេតុ ក៍ប្រតាយប្រតប់គ្នា ធ្វើឲ្យជនសង្ស័យទ្រាំមិនបាន ក៍វាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យសន្លប់ដេកលើដីតែម្ដង។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងចេញល្បាតក្បែរចំណុចកើតហេតុខាងលើ ប្រទះឃើញ ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕