នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ហុង ភារិន បានឡើងប៉ុស្តិ៍ទូរទស្សន៍ HDTV របស់ហង្សមាស ដោយមានការសាកសួរដោយផ្ទាល់ ដោយលោក មាស រិទ្ធី ។ និស្សិតទទួលបានអាហារូបករណ៍នៅប្រទេសថៃ រូបនេះ បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន ពីការចងចាំដ៏អស្ចារ្យ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូន មហាជន ខ្មែរយើង។
នៅក្នុងកិច្ចសំភាសន៍របស់ប្អូនប្រុស ហុង ភារិន បានប្រាប់ថា លោកជាក្មេងប្រុសម្នាក់ ស្ថិតនៅក្នុងគ្រួសារ ក្រីក្រម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ពីក្មេងដែលរស់នៅក្នុងគ្រួសារក្រីក្រមួយ ហើយរូបលោក ព្យាយាមរកអាហារូបករណ៍ បន្តការសិក្សាប្រទេសថៃ។ ប្អូនប្រុស បានប្រាប់ថា ការចងចាំដ៏ល្អរបស់លោក គឺជាចងជារូបភាព ដើម្បីងាយស្រួលនៅក្នុងការចងចាំ ។
ទន្ទឹមនឹងការសំភាសន៍ប្អូនប្រុស ហុង ភារិន នោះ លោកក៏បានប្រាប់ឲ្យដឹងថា “នៅក្នុងការប្រកួត កម្មវិធីបានដាក់កិច្ចសន្យាយ៉ាងច្បាស់លាស់ជាមួយយើង ប្រសិនបើយើងធ្វើបាន។ លោកបានបន្តទៀតថា “ក្នុងរយៈពេល៣ខែ កម្មវិធីមិនតម្រូវឲ្យយើង ចូលរួម ក្នុងកម្មវិធីអ្វី ឬ ចេញមុខមាត់តាមកញ្ចក់ទូរទស្សន៍នោះទេ ។ ហើយលោកមកកម្ពុជាលើកនេះ ក្នុងគោលបំណងចង់ ឲ្យបងប្អូនខ្មែរ ក៏ដូចជារូបលោក មានភាពកក់ក្តៅចំពោះគ្នាទៅវិញទៅមក ។ ជាចុងក្រោយ លោក ហុង ភារិន បានប្រាប់ថា លោកនិងធ្វើវិដេអូ ប្រាប់ពីរវិធីសាស្រ្ត ដើម្បីឲ្យមានការចងចាំបានល្អ ។
គួរបញ្ជាក់ថា ប្អូនប្រុសភារិន ត្រូវបានមហាជន បានស្គាល់ប្អូនប្រុសតាម រយៈការប្រកួតកម្មវិធី “Super 100” ដែលធ្វើឲ្យមហាជនស្គាល់ប្អូនប្រុស យ៉ាងច្បាស់ និងបានរហូតដល់មានមហាជនបានដាក់រហ័សនាមថា “មនុស្សអច្ឆរិយៈកម្ពុជា” ៕