• ហុក​គី​កម្ពុជា គ្រោង​បោះ​ជំរុំ​ហ្វឹក​ហាត់ ២ខែ​នៅ​ថៃ ដើម្បី​ត្រៀម​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ

    (ភ្នំពេញ)៖ ក្រុមកីឡាហុកគីជម្រើសជាតិនារីកម្ពុជា គ្រោងធ្វើការបោះជំរុំហ្វឹកហាត់រយៈពេល ២ខែនៅប្រទេសថៃ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ចុងឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ របស់លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា កាលពីពេលថ្មីៗ។

    លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ដោយសារសហព័ន្ធមានទំនាក់ទំនងល្អជាមួយសហព័ន្ធកីឡាហុកគីអាស៊ី ពិសេសភាគីថៃ ដោយថៃបានផ្ដល់កន្លែងហ្វឹកហាត់ស្ដង់ដារអន្ដរជាតិមួយដល់ក្រុមកម្ពុជា ដើម្បីធ្វើការហ្វឹកហាត់ ជាពិសេស ដោយមិនអនុញ្ញាតឲ្យមានរំខានណាមួយឡើយ សម្រាប់ពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម នៅហ្វីលីពីន។

    លោកថា ការបោះជំរុំនេះ មានរយៈពេលប្រហែលជាង ២ខែ មុនព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើចូលមកដល់ ហើយលោកក៏រំពឹងខ្ពស់ថា ក្រោយការហ្វឹកហាត់នៅថៃ ក្រុមកីឡាការិនីហុកគីកម្ពុជា នឹងឲ្យភ្ញាក់ផ្អើលការប្រកួត កីឡាស៊ីហ្គេមឆ្នាំនេះ។ ការអះអាងដូច្នេះ ក៏ដោយសារឆ្នាំនេះ ហុកគីកម្ពុជា មានការចូលរួមពីកូនខ្មែរ នៅក្រៅប្រទេសផងដែរ។

    គួរដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ហើយកម្ពុជា ក៏បានត្រៀមអត្តពលិកចំនួន ៣០ប្រភេទកីឡា ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ