• តារាបង្ហាញម៉ូត ដូរីកូ ត្រូវគេ​ឲ្យ​តម្លៃ​លើ​គ្រែ ១​ពាន់​ដុល្លារ តែ​មិន​ដឹង​ប្រុស​ឬ​ស្រី ព្រោះ Account fake

    (ភ្នំពេញ)៖ ជារឿយៗគេតែងតែសម្គាល់ឃើញថា មានតែតារាសម្ដែងស្រីល្បីៗ ស្អាតៗ នៅក្នុងប្រទេសកម្ពុជានោះទេ ដែលជួបប្រទះនឹងការមានបុរសៗ ឆាត ទាក់ទងនិយាយថ្លៃរឿងឡើងគ្រែ ជាថ្នូរនឹងលុយដុល្លារ ទាំងដុំៗ។ ដោយឡែកជារឿងមួយថ្មី និងរស៊ើប សម្រាប់តារាសម្ដែងប្រុស តារាបង្ហាញម៉ូត លោក ដូរីកូ ដែលជាតារាប្រុសមួយដួង មានរូបសម្បត្តិទាក់ទាញ និងស្រស់សង្ហា បានបង្ហើបថា លោកក៏មានអ្នកឆាតទៅនិយាយរឿងលើគ្រែ ដោយឲ្យតម្លៃមួយយប់១ពាន់ដុល្លារ តែមិនដឹងថាជាប្រុសឬក៏ជាស្រីនោះទេ ព្រោះ Account fake នេះតាមការអះអាងរបស់លោកដូរីកូ ក្នុងកម្មវីធីអាថ៍កំបាំងក្រៅឆាក់តារានាចុងសប្តាហ៏កន្លងទៅ។

    តារាបង្ហាញម៉ូត លោក ដូរីកូ បានថ្លែងប្រាប់ក្នុងកម្មវិធីអាថ៌កំបាំងក្រៅឆាកតារារបស់ទូរទស្សន៍ Fresh News ថា ដំបូងមានអ្នកឆាតមក សួរថា «How much?» ដែលមានន័យថា ប៉ុន្មាន ប៉ុន្តែលោកមិនដឹងមានន័យអ្វី តែក្រោយមកទើបលោកដឹងថា គេឆាតមកដើម្បីទាក់ទងលោកឲ្យឡើងគ្រែជាមួយ ដោយឲ្យតម្លៃខ្លួនលោក ក្នុងមួយយប់តម្លៃ១ពាន់ដុល្លារ ជាថ្នូរនឹងការដោះដូរខ្លួន ដោយមិនដឹងថាជាប្រុសឬមួយក៏ជាស្រីនោះឡើ តែត្រូវលោកបដិសេធ ដោយលើកឡើងថា លោកមិនមែនអ្នករកស៊ីបែបនេះទេ បន្ទាប់មកលោក ដូរីកូ ក៏បានប្លុកអ្នកឆាតទៅលោកនោះចោល។

    លោក ដូរីកូ សង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមានចេតនា ឆាតទាក់ទងតារាឲ្យតម្លៃខ្លួន ជាលុយដុល្លារទាំងដុំៗបែបនេះ មិនថាតែលោក ឬក៏តារាស្រីល្បីៗផ្សេងនោះទេ គឺលោកយល់ថា ការធ្វើបែបនេះ គឺជាការមិនឲ្យតម្លៃ និងមើលងាយដល់អ្នកសិល្បៈ ដោយឲ្យតម្លៃត្រឹមតែជាអ្នកដូរខ្លួនប្រាណ ដើម្បីបានលុយ។

    ទាក់ទងនឹងរឿងនេះផងដែរ លោកដូរីកូ ក៏បានសំណូមពរ កុំឲ្យមើលងាយដល់អ្នកសិល្បៈដោយ ឆាតមកសួរតម្លៃខ្លួនបែបនេះ ព្រោះអ្នកសិល្បៈមិនមែនសុទ្ធតែធ្វើទង្វើបែបនេះទាំងអស់នោះទេ កុំចាត់ទុកអ្នកសិល្បៈជាទំនិញ ដោយចេះតែឲ្យតម្លៃប៉ុន្មានក៏បាននោះទេ ៕ នាទីទី៣៨ ដល់នាទីទី៤១។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ