វីរបុរសក្រុមជម្រើសជាតិអង់គ្លេសលោក David Beckham បាននិយាយប្រាប់ GO ថា ខ្លួនសុបិនចង់ក្លាយជាគ្រូជម្រើសជាតិរបស់ប្រទេសរបស់ខ្លួន តែខ្លាចខ្លួនមានសមត្ថភាពមិនដល់ ដូច្នេះហើយមានតែទុកឲ្យលោក Garreth Southgate ដឹកនាំចុះ។
លោកបាននិយាយថា៖ “ អ្នកនៅសមាគមបាល់ទាត់អង់គ្លេសប្រាកដជាសម្លឹងមើលឃើញរូបខ្ញុំ ជាបេក្ខភាពមួយរូបនៃគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ” ។
លោកបានបន្តថា៖ ” បើសិនជាមានអ្នកមករកខ្ញុំដើម្បីការងារនេះមែន ខ្ញុំនឹងគិតគូរពីវា ព្រោះតែខ្ញុំស្រលាញ់ជាតិខ្ញុំ ហើយស្រលាញ់ក្រុមជម្រើសជាតិរបស់ខ្ញុំ ប៉ុន្តែគិតថាខ្ញុំអាចធ្វើកើត ឬ អត់? មាននរណាដឹងរឿងហ្នឹង? ” ។
លោកបានបន្ថែមថា៖ ” វាជាការងារក្នុងក្ដីសុបិនរបស់ខ្ញុំ ប៉ុន្តែ Garreth គេធ្វើបានល្អហើយ។ អ្នកគ្រប់គ្នាសុទ្ធតែរីករាយនឹងលទ្ធផលរបស់គាត់ ” ៕