ថ្មីៗនេះក្រុមការងារ Bugatti បានបញ្ចេញវីដេអូមួយគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយសាររថយន្តនោះ ជារថយន្តបើកលើផ្លូវស្របច្បាប់ល្បឿនអតិបរមា អាចរត់ដល់ ៤៩០ គ.ម/ម៉ ជាល្បឿនលឿនជាងគេបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។
តួលេខដ៏ខ្ពស់នេះ បានរុញឲ្យរថយន្ត Bugatti ម៉ូឌែល Chiron បំបែកកំណត់ត្រារថយន្ត Koenigsegg ម៉ូដែល Agera RS របស់ក្រុមហ៊ុនស៊ុយអែត (រត់បាន ៤៥៧ គីឡូម៉ែត្រក្នុងមួយម៉ោង) កាលពីឆ្នាំ ២០១៧ ខណៈរថយន្ត Hennessey Venom GT ឈរលេខ ៣ (រត់បាន ៤៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង) ចំណែករថយន្ត SSC Ultimate Aero រត់បាន ៤១២ គីឡូម៉ែត្រក្នុងមួយម៉ោង ជាប់លេខ ៤ ។
រថយន្តស្តេចល្បឿនថ្មីនេះបំពាក់ដោយម៉ាស៊ីន Quad-turbo ប្រភេទ W16 ចំណុះ ៨.០ លីត្រ កម្លាំង ១៥៧៨ សេះ៕