• ចៅក្រមខេត្តព្រះសីហនុ រឹបអូសអគារកាស៊ីណូមួយតម្លៃជាង ៣០​លានដុ​ល្លារ ព្រោះម្ចាស់អគារមិនសង់ថ្លៃឈ្នួ​លដែលជំពាក់គេ ១លានដុល្លារ

    ខេត្តព្រះសីហនុ៖ ចៅក្រមទទួលបន្ទុកសំណុំរឿង​សាលា​ដំបូង​ខេត្តព្រះ​សីហនុ បានចេញដីការក្សាការពារ​លើសំ​ណង់អគារកា​ស៊ីណូមួ​យកន្លែង ដែលមានទី​តាំង នៅភូមិ១ សង្កាត់លេខ៣ ​ក្រុងខេ​ត្តព្រះសី​ហនុ ការចេញដីការក្សាការពា​រសំណ​ង់អគារដ៏​ធំមួ​យនេះជា​លើកទី​មួយ នៅក្នុងខេ​ត្តព្រះ​សីហនុ ដែលធ្វើឡើងកាលពី​វេ​លាម៉ោ​ង ៣:០០នាទីថ្ងៃទី២ ខែកញ្ញា​ឆ្នាំ ​២០១៩។

    ក្នុងដីការក្សាការពារ របស់ម្ចាស់បំណុលឈ្មោះ​ ឈិនគួ ឈីង ដែលជាអ្នកម៉ៅការ​សំ​ណង់ អគារ មានទីតាំង​ស្ថិ​តនៅ សង្កាត់លេខ​៣ ក្រុងព្រះសីហនុ បានប្ដឹង ទៅលើឈ្មោះ តាំង អ៊ួយ អាយុ ៨១ឆ្នាំ សញ្ជាតិខ្មែ​រជ​នជា​តិចិន ជាម្ចាស់អគារ(ម្ចាស់ផ្ទះ) ឈ្មោះ (កា ជីងកាង ហូរថេល) ដែល​មានកម្ពស់ជាង ៣០ ជាន់កំពុងបើក​ដំណើ​រការ​កាស៊ី​ណូនិង​សណ្ឋាគា​រ។

    តាមពាក្យបណ្ដឹងលោក ឈិន​ គូឈីង អាយុ ៥៥ ឆ្នាំសញ្ជាតិខ្មែរជនជាតិចិ​ន​ ដែលជាអ្នកម៉ៅការសំណង់​ដ៏​ធំខា​ងលើ​នេះ បានឲ្យដឹងថា​ លោកបានទទួលម៉ៅការ​សំណ​ង់ខាង​លើ តាំងពីឆ្នាំ ២០១៨ ដោយចំណាយថវិកា​ថ្លៃ​សេវានិ​ងសម្ភារៈ​សំណ​ង់ អស់ចំនួន (មួយលាន ប្រាំរយពាន់ ដុល្លា​រ) ១៥០០០០០$ សហរដ្ឋអាមេ​រិក ប៉ុន្តែក្រោយការសាងស​ង់ត្រូ​វបាន​បញ្ចប់ ម្ចាស់សំណ​ង់អគារ មិ​នព្រម​ទូទាត់ សងប្រាក់សម្រាប់សម្ភារៈម៉ៅកា​រ ឲ្យមកខ្លួនដែល​ជាអ្ន​កម៉ៅកា​រសំ​ណង់នោះ​ទេ នៅពេលដែល លោកបានយកលិខិ​ត​ បញ្ជី​ ការជំពាក់ថ្លៃសម្ភារៈ​នេះ​ទៅ ទូទាត់ជាមួយ​ម្ចា​ស់ផ្ទះ ​បែរជាត្រូវ ម្ចាស់ផ្ទះដែលជំពាក់​នេះ​ហែកប​ញ្ជីចោ​ល និងបានប្ដឹ​ង​មកលោ​កថា​ បានក្លែង បញ្ជីជំពា​ក់​បំណុ​ល។ ក្នុងពាក្យ​បណ្ដឹ​ង​នេះ លោក ឈិន គូឈីង បានប្ដឹងតបទៅម្ចាស់​ផ្ទះ​ វិញថា គេចវេសក្នុងការ​សង​ប្រាក់ថ្លៃ​ចំណាយ​ទិញស​ម្ភារៈគ្រឿ​ងស​ង្ហារឹម និងសម្ភារៈសំណង់​ស​ម្រាប់សា​ងស​ង់អគារមួ​យ​នេះ។

    បើតាមមេធាវីតំណាងឲ្យ​កូន​ក្ដីឈ្មោះ លោក ឈិន គួឈីង បានឲ្យសារព័ត៌មាន​ដឹង​ថា គូទំនាស់​ទាំង​ពីរ​ខាងលើ​នេះ ពីដើមឡើយ គឺជាមិ​ត្តភក្តិគ្នា ប៉ុន្តែដោយសារមានទំ​នាស់​​ ​ក្នុងការសាងសង់សណ្ឋា​គា​រ ប៉ុន្តែមិនទូទាត់​ថ្លៃ​ចំណា​យ លើសម្ភារៈសំ​ណ​ង់ ដែល​ម្ចាស់​ផ្ទះ ត្រូវចំណាយឱ្យទៅ លោក ​ឈិន គួឈីង ទើបកើតកា​រ​ប្ដឹង​ផ្ដល់ ទារថ្លៃសំណងតាមប្រ​ព័ន្ធ​ផ្លូវ​តុលាកា​រយ៉ា​ងដូ​ច្នេះ។

    លោកឲ្យដឹងដូច្នេះ រួច​បញ្ជា​ក់ថា កន្លងមកក៏មាន​ការ​ធ្វើការ​តវ៉ាពី​សំណាក់​កម្មករ ខ្មែរនិងជ​ន​ជាតិចិន​ដែល ធ្វើការនៅក្នុងសំណង់ខាង​លើនេះផ​ងដែរ ប៉ុន្តែក្រោយមកក៏បានទូទា​ត់ថ្លៃ​កម្មករ​រួចរាល់ ទើបបញ្ឈប់​កា​រតវ៉ាទៅ​វិញ។

    យ៉ាងនេះក្តី រហូតម​កដ​ល់ពេល​នេះ ឈ្មោះ តាំង អ៊ួយ នៅមិនទាន់សងថ្លៃសេវា​កា​រចំណា​យលើស​ម្ភារៈគ្រឿង​សង្ហា​រឹម និងជាងម៉ៅការដទៃទៀត​នៅឡើ​យទេ ទើបអ្នកម៉ៅការសំណង់​សម្រេ​ចដាក់​ពាក្យប្ដឹង​តែម្ដង។

    យោងតាមសេចក្ដីសម្រេច​បញ្ច​ប់របស់​តុលាកា​រខេត្តព្រះ​សីហនុ សំណង់អគារដែ​លមានឈ្មោះ​ (កា ជីងកាង ហូថេល)នេះ សម្រេចធ្វើការ ផ្អាក​អាជី​វកម្មទាំ​ងស្រុង ដោយតម្រូវឲ្យម្ចា​ស់​ សណ្ឋាគារកា​ស៊ីណូ​ ឈ្មោះ(កា ជីងកាង ហូថេល) ខាងលើនេះ សង​ប្រាក់ឲ្យគ្រប់ចំនួនឲ្យទៅ​ឈ្មោះ​ ឈិន គូឈីង។

    ប្រភពបានឲ្យដឹងថា​ អគារ (កា ជីងកាង ហូថេល) ខាងលើនេះចំណាយទឹ​កប្រា​ក់ក្នុងកា​រសា​ងសង់ (អស់ចំ​នួ​នជាង ៣០លានដុល្លារ) ប៉ុន្តែអ្វីដែលកើតហេតុទៅ​ជារឿ​ងប្តឹងផ្តល់​គ្នានេះ គឺចំនួនទឹក​ប្រាក់​ថ្លៃឈ្នួ​លជាង​ស្ថាប​នាសណ្ឋា​គារនេះ​មានចំ​នួនជាង ១លានដុល្លា​រ តែប៉ុណ្ណោះ ដែលធ្វើឲ្យកើតរឿងរ៉ាវប្ដឹ​ងផ្ដ​ល់គ្នា ឡើងដល់ប្រព័ន្ធតុលាការ​នៅពេ​លនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ