• តារា​សម្តែង ហ្វីលីពីន​ដ៏ល្បី ២ដួង មក​លេងកម្ពុជាជា​លើក​ដំបូង និងចង់មានកិត្តិយស ​​សម្តែង​ជាមួយ​តារា​ខ្មែរ

    (ភ្នំពេញ)៖ ប្រុសស្រីវ័យក្មេងរបស់ប្រទេសហ្វីលីពីនពីរដួង គឺតារាប្រុសលោក Joy និងកញ្ញា Ethan បានមកដល់ប្រទេសកម្ពុជាលើកដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដោយពួកគេបានបង្ហើបប្រាប់ថា មានបំណង់ចង់ចូលរួមសម្តែងជាមួយតារាកម្ពុជាខ្លាំង បើសិនជាមានអ្នកផលិតករណាទាក់ទង ឲ្យសម្ដែងក្នុងផលិតកម្មរបស់ខ្លួន។

    ជាការពិត ថ្មីៗនេះមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយសារតែតារាសម្តែងល្បីរបស់ប្រទេសហ្វីលីពីន ប្រុសស្រីវ័យក្មេងពីដួងដែលមានមានលោក Joy និងកញ្ញា Ethan បានមកដល់ប្រទេសកម្ពុជា ក្នុងការចូលរួមបើកសម្ពោធជាផ្លូវការក្នុងចាក់បញ្ចាំងភាពយន្តរឿង« Hello, Love, Goodbye ឬ សួស្តីស្នេហា លាសិនហើយ » ដែលការចាក់បង្ហាញនៅខ្សែភាពយន្តបែបជាសាច់រឿងស្នេហារបស់យុវវ័យសម័យថ្មីនេះ បានធ្វើឡើងកាលពីថ្ងៃទី ១ខែកញ្ញ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១។

    អ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រទាំងហ្វីលីពីន និងកម្ពុជា មានការសប្បាយរីករាយជាខ្លាំងនោះ គឺក្នុងបទសម្ពាសជាមួយតួឯកប្រុសស្រីវ័យក្មេងរបស់ប្រទេសហ្វីលីពីន តារាប្រុសលោក Joy និងកញ្ញា Ethan បានបង្ហើបប្រាប់ថា អ្នកទាំងពីក៏មានបំណង់ចង់ចូលរួមសម្តែងជាមួយតារាងកម្ពុជា បើសិនជាមានអ្នកផលិតករណាទាក់ទងមកពួកគេ។

    លោក Joy និងកញ្ញា Ethan បានប្រាប់ថា នេះជាលើកទី ១ហើយ ដែលបានមកដល់ទឹកដីប្រទេសកម្ពុជា ជាមួយចិត្តសប្បាយរីករាយ ក្នុងដាក់សម្ពោធសាច់រឿងបែបស្នេហាយុវវ័យ «Hello, Love, Goodbye ឬ សួរស្តីស្នេហា លាសិនហើយ» នាឆ្នាំ២០១៩នេះ ដោយទទួលបាននៅវត្តមានអ្នកគាំទ្ររបស់កម្ពុជា និង ហ្វីលីពីន យ៉ាងច្រើនមកគាំទ្រ។

    សម្រាប់ខ្សែភាពយន្តរឿង «Hello, Love, Goodbye ឬ សួរស្តីស្នេហា លាសិនហើយ» តួឯកប្រុសលោក Joy បានស្ថិតជាតួរអង្គសម្តែងជាបុគ្គលិក OFW ដែលខិតខំព្យាយាមប្រឹងប្រែងធ្វើការនៅប្រទេសហុងកុង ដើម្បីរកប្រាប់មកផ្គត់ផ្គង់គ្រួសារនៅហ្វីលីពីន ដោយមានបំណងធ្វើចំណាកស្រុកទៅប្រទេសកាណាដា គ្រាដែល Joy បានព្យាយាមគេចវេសចេញឆ្ងាយពីតួរស្រី Ethan ដែលធ្វើការក្នុងហាងជាអ្នកក្រឡុកស្រា ប៉ុន្តែមិនអាចគេចចេញពីស្នេហានេះបានឡើយ ដោយបានគេធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់តួរស្រី Ethan ដោយសន្យា និងគ្នាថា ចំពោះទំនាក់ទំនងនេះស្ថិតក្នុងលក្ខណៈបណ្តោះអាសន្ន!។

    អ្វីដែលសំខាន់ ចំពោះអ្នកគាំទ្របើចង់ជ្រាបច្បាស់នៃសាច់រឿងនេះ សូមទៅចូលរួមទស្សនា ដែលមាននៅរោងកុននៃផ្សារទំនើបនានា ដោយមានការចាក់បញ្ចាំងតាមប្រកាសរបស់រោងកុន ចាប់ពីពេលនេះតទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ