Atletico Madrid ឡើងឈរលើកំពូលតារាង ក្រោយវាយបកឈ្នះ Eibar ចុងម៉ោង

(ម៉ាឌ្រីដ)៖ ការប្រកួតបាល់ទាត់នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ LaLiga 2019-2020 ក្រុម Atletico Madrid ឡើងឈរលើកំពូលតារាង ក្រោយរកបាន ៣ពិន្ទុតាមរយៈវាយបកយកឈ្នះក្រុមភ្ញៀវ Eibar ក្នុងលទ្ធផល ៣-២ ក្នុងប្រកួតសប្តាហ៍ទី៣ នារាត្រីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករខ្សែប្រយុទ្ធ Joao Felix, Vitolo និងមិត្តរួមក្រុម Thomas Partey គ្រាដែលក្រុមភ្ញៀវរកបានតែ ២គ្រាប់ដោយកីឡាករ Chatles និង Anaitz Arbilla ដែលជាគ្រាប់បាល់នាំមុខក្នុងការប្រកួត។

គួរបញ្ជាក់ផងថា ក្រោយពីបានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទី៣ ដែលមាន ២០ក្រុមចូលរួមនោះ ក្រុមការពារជើងឯក FC Barcelona រកបានត្រឹម ១ពិន្ទុ ក្រោយស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Osasuna ក្នុង ១-១ ហើយគិតត្រឹមពេលនេះក្រុម Atletico Madrid មាន ៩ពិន្ទុ ដោយឈ្នះ ៣ប្រកួតជាប់គ្នា និងបន្តទៅជួបក្រុម Real Sociedad នៅសប្តាហ៍ក្រោយទៀត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ