អគារខ្ពស់ជាងគេបំផុតនៅជប៉ុន គ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣

ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​បំផុត​ថ្មី​មួយ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស ជប៉ុន កំពុង​តែ​ចាប់ផ្ដើម​ឡើង​ហើយ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​យក្ស Toranomon-Azabudai។

យោង​តាម​អ្នក​អភិវឌ្ឍ​គម្រោង​នេះ​ឲ្យ​ដឹង​ថា មួយ​ក្នុង​ចំណោម​បី​នៃ​អគារ​ដែល​នឹង​ត្រូវ​សាងសង់ នឹង​មាន​កម្ពស់​រហូត​ដល់ ៣៣០​ម៉ែត្រ​ទៅ​លើ​អាកាស។ ក្រោយ​បញ្ចប់​ការ​សាងសង់ អគារ​នេះ​នឹង​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ជប៉ុន ដោយ​វ៉ា​ដាច់​អគារ Abeno Harukas ក្នុង​ទីក្រុង​អូសាកា​ដែល​មាន​កម្ពស់​ត្រឹម ៣០០​ម៉ែត្រ​ហើយ​កំពុង​កាន់កាប់​តំណែង​ក្នុង​ពេល​បច្ចុប្បន្ន។ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ចាង ៨​ហិចតា អគារ​ខាង​លើ​ត្រូវ​បាន​គេ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ ២០២៣។

ជា​មួយ​គ្នា​ដែរ អគារ​នេះ នឹង​មាន​ការិយា​ល័យ, Apartments ដែល​បម្រើ​ដល់​បុគ្គលិក​ជាង ២០ ០០០​នាក់ និង​ពលរដ្ឋ​ជាង ៣ ៥០០​នាក់​ផង​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​កន្លែង​ហាត់ប្រាណ, សាលាអន្តរជាតិ, ហាង​ទំនិញ, សារមន្ទីរ និង​បន្លែ​ផ្លែឈើ​ក្នុង​ទំហំ​ដី​ជាង ២​ហិចតា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ