នាយកដ្ឋាន​ព័ត៌មានវិទ្យា ប្រាប់ពីរបៀប​ជនខិលខូច ធ្វើស៊ីគណនី Facebook របស់មហាជន

ភ្នំពេញ ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៅ​ថ្ងៃទី​២៧​សីហា បានធ្វើ​ការណែនាំ​ដល់​មហាជន​ឲ្យ​ប្រើប្រាស់ Facebook ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ក្លាយជា​ឧបករណ៍​របស់​ជនខិលខូច​ដែល​ឈានដល់​ប្រព្រឹត្តិ​អំ​ព​ល្មើសច្បាប់ ដោយ​អ្នក​ពុំបាន​ដឹងខ្លួន​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មន្ត្រីនគរបាល​ជំនាញ បានធ្វើ​ការណែនាំ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ក្លាយជា​ឧបករណ៍​របស់​ជនខិលខូច​ដែល​ឈានដល់​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ដោយ​អ្នក​ពុំបាន​ដឹងខ្លួន​។ ជាក់ស្តែង​បច្ចុប្បន្ន ជនខិលខូច​មួយចំនួន​បាន​បង្កើត​កម្មវិធី​ជាច្រើន​ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់ ក្នុង​ការតភ្ជាប់ Facebook Login នឹង​ទាញយក Access Token (​ឧទាហរណ៍​៖ កម្មវិធី​ទស្សន៍ទាយ កម្មវិធី​ហ្គេម ផ្សេងៗ​) ដែល​ដំណើរការ​នេះ​គឺអាច​Hack យក Facebook មក​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍ ដើម្បី​ភ្ជាប់​ជាមួយ​កម្មវិធី Facebook API​។​

​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា ក៏បាន​លើកឡើង​ដែរ​ថា ប្រសិនបើ Facebook Access Token ត្រូវបាន​យកទៅ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នោះ អាច​បង្ក​ហានិភ័យ​ជាច្រើន​រួមមាន​៖ ជនអនាមិក​អាច​ប្រើប្រាស់ Facebook Access Token ត​ភ្ជាប់​ជាមួយ Facebook API ទាញយក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ម្ចាស់​គណនី (​ឧទាហរណ៍​៖ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ ។​ល​។​) ធ្វើការ​បង្ហោះ​អត្ថបទ រូបភាព ឬ​វីដេអូ ជំនួស​ម្ចាស់​គណនី ។ ធ្វើការ​លួច​មើល​ប្រអប់​សារ​គណនី Facebook របស់​ម្ចាស់​គណនី​។ ប្រើប្រាស់​កម្មវិធី​ជំនួយ បញ្ជា​គណនី Facebook ដើម្បី Like ទំព័រ Page ដាក់បញ្ចូល​ក្នុង Group ដោយ​ម្ចាស់​គណនី​ពុំបាន​ដឹងខ្លួន​។ ប្រើប្រាស់​កម្មវិធី​ជំនួយ ក្នុងការ​បំប្លែង Access Token ទៅជា Browser Session និង​ចូលទៅ​កាន់​គណនី Facebook ជនរងគ្រោះ​។​

​ទន្ទឹមនឹង​បញ្ហា​ប្រឈម​ខាងលើ មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានផ្តល់​ការណែនាំ​ផងដែរ ដល់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ទាំងអស់​អាច​គ្រប់គ្រង​កម្ម​វ​ធី​ដែល​កំពុង​ប្រើប្រាស់ Facebook Access Token របស់​អ្នក​ដោយ​វិធីសាស្ត្រ​ដូចខាងក្រោម​៖ ដំណើរ​ការចូល​គណនី Facebook របស់​អ្នក ជ្រើស​រើសយក Settings​។ បន្ទាប់មក​ជ្រើស​រើសយក Apps and Websites ។ ក្នុង​ប្រអប់ Active អ្នក​អាចធ្វើ​ការកំណត់​សិទ្ធិ​កម្មវិធី ដែល​កំពុង​ប្រើប្រាស់ Access Token របស់​អ្នក ឬ​ធ្វើការ​លប់​កម្ម​វី​ធី​ទាំងនោះ​ចោល​តែម្តង​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ