• ក្រុមការពារ​​ជើងឯក Man City ប៉ះ​គូ​ប្រជែង Preston ក្នុង​ជុំ​ទី៣ នៃពាន League Cup

    (ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Preston ក្នុងជុំទី៣ នៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនាយប់មិញនេះទីក្រុង London ប្រទេសអង់គ្លេស។

    ក្រុមដែលឈ្នះពាននៅអង់គ្លេសដល់ទៅ៣ កាលពីរដូវកាលមុន រួមមានពាន League Cup ផងនោះ ត្រូវធ្វើដំណើរទៅ ផ្ទះរបស់ Preston North End ដែលកំពុងក្នុងក្របខណ្ឌលំដាប់ទី២ អង់គ្លេស Championship ក្នុងជំនួបជុំទី៣ ដែលនឹងចាប់ផ្តើមនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ស្របពេល Manchester United ត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុម Rochdale ដែលមកពី League One។

    ដូចគ្នានោះដែរ ក្រុមរងជើងឯក តោខៀវ Chelsea ដែលបានចាញ់ Man City ដោយបាល់ប៉េណាល់ទីផ្តាច់ព្រ័ត្រកាត់ សេចក្តីរដូវកាលមុននោះ ត្រូវប៉ះក្រុម Grisby ឬក៏ Macclesfield គ្រាដែល Tottenham Hotspur ត្រូវប៉ះក្រុមមកពី League Two, Colchester United, Arsenal ប៉ះ Nottingham Forest និង Liverpool ប៉ះក្រុម MK Dons ហើយ Southampton ប៉ះម្ចាស់ផ្ទះ Portsmouth។

    ខាងក្រោមនេះ ជាលទ្ធផលចាប់គូប្រកួតក្នុងជុំទី៣ នៃព្រឹត្តិការណ៍ League Cup រដូវកាលឆ្នាំ២០១៩-២០២០៖
    Wolves v Reading
    Oxford United v West Ham
    Watford v Swansea City
    Brighton v Aston Villa
    Sheffield United v Sunderland
    Colchester United v Tottenham
    Portsmouth v Southampton
    Burton v Bournemouth
    Preston v Manchester City
    MK Dons v Liverpool
    Manchester United v Rochdale
    Chelsea v Grimsby/Macclesfield
    Luton v Leicester
    Sheffield Wednesday v Everton
    Arsenal v Nottingham Forest
    Crawley Town v Stoke City៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ