Lukaku រួម​ចំណែក​ជួយ Inter Milan រកបាន ៣ពិន្ទុ ឡើង​ឈរ​កំពូល​តារាង Serie A ក្រោយ​ឈ្នះ Lecce

(តូរីន)៖ ការប្រកួតបាល់ទាត់នៃក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រដូវកាលឆ្នាំ២០១៩-២០២០ ក្រុម Inter Milan បានយកឈ្នះក្រុមភ្ញៀវ Lecce ក្នុងលទ្ធផល ៤-០ ដែលជាការប្រកួតសប្តាហ៍ទី១ ជើងទី១ ក្នុងនោះកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku រកបាន ១គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី១ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៦៤១៨៨នាក់។

ការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ Inter រកបានគ្រាប់បាល់ ៤គ្រាប់ដែលធ្វើបានសម្រេចដោយកីឡាករ ៤រូបមាន គ្រាដែលវគ្គទី១ ធ្វើបានដោយកីឡាករ Marcelo Brozovic នៅនាទី២១ និងមិត្តរួមក្រុម Stefano Sensi រកបាននៅនាទី២៤ មុនពេលវគ្គទី២ Lukaku ស៊ុតបាន ១គ្រាប់នៅនាទី៦០ និងមិត្តរួមក្រុម Antonio Candreva បន្ថែម១គ្រាប់ចុងម៉ោងនៅនាទី៨៤ ដែលធ្វើឲ្យក្រុមទើបឡើងមកលេងនៅ Serie A រដូវកាលនេះ Lecce រងបរាជ័យ ៤-០ និងកូនក្រុម Diego Farias ទទួលបានកាតក្រហមទៀតផង។

៣ពិន្ទុដំបូងនេះ ពីជ័យជម្នះ ៤គ្រាប់ក្នុងទឹកដី ជាគ្រាប់បាល់ច្រើនជាងគេក្នុងចំណោម ២០ក្រុមក្នុងលីគកំពូលអ៊ីតាលី Serie A រដូវកាលថ្មីនេះ ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី Antonio Conte ផងដែរ បន្ទាប់ពីលាឈប់ដឹកនាំក្រុមនៅអង់គ្លេស តោខៀវ Chelsea ក្នុងរយៈពេលតែ ១រដូវកាលឆ្នាំ២០១៨-២០១៩ នៅកីឡដ្ឋាន Stamford Bridge៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ