ទីបំផុត PewDiePie ក្លាយជាម្ចាស់​គណនី YouTube ដែលមាន Sub ដល់ទៅ ១០០លាននាក់ហើយ

Felix Kjellberg ជា​ឈ្មោះ​ពិត​របស់​ម្ចាស់​គណនី YouTube ឈ្មោះ ‘PewDiePie’ ​សព្វថ្ងៃ​ជា​បុគ្គល​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​លើ​គេហទំព័រ YouTube ដែល​ប្រមូល​បាន Subscriber ​ជាប់​លេខ ២ ចំនួន ១០០ លាន​នាក់ បន្ទាប់​ពី T-Series។

បុរស​វ័យ ២៩ ឆ្នាំ មាន​សញ្ជាតិ​ស៊ុយអែត​​បាន​ទួល​តំណែង​លេខ ២ ដែល​មាន​ចំនួន Subscriber ១០០ លាន​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ​បន្ទាប់​ពី T-Serie ដែល​មាន​ចំនួន Subscriber ១០៩លាន​នាន់ ពេល​បច្ចុប្បន្ន។

PewDiePie បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ ២០១០ ដែល​មាន​សន្ទះ​អ្នក​គាំទ្រ​និង​ចុចSubscribe ជា​ច្រើន។ ក្រឡេក​មក​មើល​វីដេអូ​ដំបូង​ដែល​​បាន​បង្ហោះ​នៅ​លើ Channel របស់​ខ្លួន​នេះ​ជា​កា​លេង​ហ្គេម​ដែល​មាន​ឈ្មោះ​ថា Minecraft Multiplayer Fun បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ទស្សនា​ជាង ១០​លាន​ដង​នៅ​លើ Youtube៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ