​លេច​ធ្លាយ​វីដេអូបង្ហាញរូបរាង iPhone 11 មុនថ្ងៃប្រកាសជាផ្លូវការ!

iPhone ស៊េរីឆ្នាំ ២០១៩ រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ប៉ុន្តែ​តាម​រយៈ​ Render និង​រូបភាព​លេច​ធ្លាយ​មួយ​ចំនួន អាច​ឲ្យ​គេ​ដឹង​មុន​អំពី​រូបរាង និង​ចំណុច​ពិសេស​ខ្លះៗ​របស់ iPhone ជំនាន់​ថ្មី​។

ពេល​នេះ​មាន​ការ​លេច​ចេញ​នូវ​វីដេអូ​​ថ្មី​ចុង​ក្រោយ​មួយ​ បង្ហាញ​អំពី​ការ​ចាប់​កាន់ iPhone 11 (iPhone ប្រើ​អេក្រង់ LCD ៦,១ អ៊ីញ) និង iPhone 11 Pro (ប្រើ​អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ) ដែល​វា​ជា​​ផលិតផល​គំរូ​មួយ។ ក្នុង​វីដេអូ​ក៏​បាន​បង្ហាញ​អំពី​សម្បក​ការពារ​ដែល​គេ​ផលិត​ឡើង​សម្រាប់ iPhone 11 ផង​ដែរ។

iPhone ស៊េរី​ថ្មី​រំពឹង​ថា​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​​​ច្រើន​នោះ​ទេ។ ចំណុច​ខុស​ប្លែក​ពី iPhone ឆ្នាំ ២០១៨ គឺ​នៅ​ត្រង់​ផ្នែក​ខាង​ក្រោយ​ដែល​មាន​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ទៀត ទាំង​នៅ​លើ iPhone ស្នង​តំណែង​ iPhone XR និង iPhone ដែល​ស្នង​តំណែង iPhone XS/XS Max៕​​​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]ebook.com

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ