តោះ! ចុងសប្តាហ៍នេះ យើងទៅលេងឆ្នេរ​នេសាទ ដែលមានទេសភាពស្រស់ស្រាយ នៅ​តំបន់​ស្រែអំបិល ទាំងអស់គ្នា

ខេត្ត​កោះកុងៈ ឆ្នេរ​សមុទ្រ​នេសាទ​ស្ថិត​នៅ​ក្នុង​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​ចម្ងាយ​ប្រមាណ ២០ ​គីឡូម៉ែត្រ ​ពី​ផ្លូវជាតិ​ ៤៨ ឬ​ប្រមាណ ១៧០ គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​។

ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ នៅ​​ក្នុង​សហគមន៍​ស្រែ​អំបិលនេះ​ ខាង​មន្ទីរ​ទេសចរណ៍​ខេត្ដ​កោះកុង​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ​បដិសណ្ឋារកិច្ច​អាស៊ានចំនួន​ ៣ ​ថ្ងៃ​ សម្រា់​សេវាកម្ម​ទេសចរណ៍​។

លោក ឈុន សំឃីម ប្រធាន​ស្ដីទី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ដ​កោះកុង​ ​ប្រាប់​ថា​៖ «​សក្ដានុពល​ចម្បង​របស់​យើង​គឺ​ឆ្នេរ​ខ្សាច់​ស​ស្អាត​ប្រវែង ៣,៥ ​គីឡូម៉ែត្រ ព្រៃកោងកាង និង​អាហារ​គ្រឿងសមុទ្រ​។ បច្ចុប្បន្ន​យើង​មាន​សហគមន៍​ចំនួន​ ២ ដែល​ជា​សហគមន៍​នេសាទ និង​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​មាន​បំណង​ផ្ដល់​សេវាកម្ម​ទេសចរណ៍ និង​បាន​សុំ​កិច្ចសហការ​ជាមួយ​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​»​។

លោក​បន្ដ​ថា​ សហគមន៍​បាន​ត្រៀម​ខ្លួន​រួចរាល់ ​ក្នុង​ការផ្ដល់​សេវាកម្ម​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ក្នុង​សហគមន៍​ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះស្នាក់ ព្រមទាំង​ភោជនីយដ្ឋាន​។

គេង​យោង​អង្រឹង​ក្នុង​តូប​លក់​អាហារ​លោក សឿង សុភាព ដែល​មាន​សេវាកម្ម​លក់​បាយស និង​គ្រឿង​សមុទ្រ (​តម្លៃ​ចន្លោះ​ពី ៣៥ ០០០ ទៅ ៥ ម៉ឺន​រៀល​ក្នុង​ ១ ​គីឡូក្រាម​) បាន​ពន្យល់​អំពី​បញ្ហា​បរិស្ថាន​ថា រៀងរាល់​ថ្ងៃ​ចន្ទ និង​អង្គារ លោក​ជួល​អ្នក​អនាម័យ​ប្រមូល​សំរាម និង​ដុតចោល​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ