ស្អាតណាស់! ចាន់ គង្ការ ក្នុង​ឈុត «រំដួល​អង្គរ» ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ពី​មហាជន!

(ភ្នំពេញ)៖ អតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី «Cambodia’s Next Top Model» កញ្ញា ចាន់ គង្ការ ថ្មីៗនេះបានធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការគ្រងឈុតប្រពៃណីខ្មែរយ៉ាងសមសួន ជាមួយនឹងទឹកសមសុភាព រាបសារសមជានារីខ្មែរ។ ស្ថិតក្នុងសម្លៀកបំពាក់ស្នាដៃកូនខ្មែរ ច្នៃឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ មានឈ្មោះថាឈុត «រំដួលអង្គរ» ដែល ចាន់ គង្ការ បានគ្រង ពិតជាមើលទៅមានភាពទាក់ទាញ និងរស់រវើកតែម្តង។

ជាក់ស្តែង ជាមួយនឹងការបង្អួតសម្រស់ក្នុងឈុត «រំដួលអង្គរ» នេះផងដែរ ចាន់ គង្ការ កំពុងទទួលបានការចាប់ អារម្មណ៍ច្រើនពីមហាជន។ ព្រោះឈុតនេះ ជាការច្នៃឡើងយ៉ាងប្រណិត បែបបុរាណលាយសម័យ យោងតាម រចនាបទអង្គរមានអត្ថន័យជ្រាលជ្រៅ បង្កប់ក្នុងដួងព្រលឹងនៃស្ត្រីខ្មែរ។

កញ្ញា ចាន់ គង្ការ បានបង្ហាញពីបំណងនៃការគ្រងឈុត «រំដួលអង្គរ» នេះតាមរយៈខ្លឹមសារសរសេរលើ បណ្តាញសង្គមថា ព្រោះតែស្រឡាញ់អ្វីជារបស់ខ្មែរ ជាពិសេសគឺចង់ឲ្យបងប្អូនខ្មែររួមគ្នាការងារវប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយឲ្យកាន់តែច្រើន ដើម្បីឲ្យពិភពលោកបានស្គាល់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ