• ចឹងតើបានរដ្ឋបាត់លុយច្រើន! រថយន្តទំនើបៗ នាំចូលគេចពន្ធជាង ៥០០គ្រឿង ត្រូវបានគយរឹបអូស ទុកក្នុងឃ្លាំង

    (ភ្នំពេញ)៖ រថយន្តស៊េរីទំនើបៗលួចនាំចូលអត់ពន្ធប្រមាណ ៥០០គ្រឿង ត្រូវបានកម្លាំងគយ និងរដ្ឋាកររកឃើញ និងរឹបអូសយកទុកនៅក្នុងឃ្លាំង។ ប្រតិបត្តិការរករថយន្តអត់ពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

    បើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចាប់បានរថយន្តអត់ពន្ធទាំងនេះ គឺជាជោគជ័យនៃកិច្ចសហការគ្នារវាងគយ និងរដ្ឋាករកម្ពុជា ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានតភ្ជាប់តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។

    យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ជាមួយនឹងគំនិតផ្តួចផ្តើមដឹកនាំដោយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការជ្រោមជ្រែងពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ហើយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធទាំងនេះ។

    ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃលើភាពមិនប្រក្រតីនៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម…។ល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ